CamNews

មិនគួរឲ្យជឿ 

បុរសម្នាក់តែងតែឈឺក្បាលយ៉ាងខ្លាំង រាល់ពេលមើលរឿង"សិច"

តាមការស្រាវជ្រាវថ្មីមួយបានបង្ហាញឲ្យដឹងនៅលើទស្សនាវត្តី Archives of Behavior
មានបុរសអាយុ២៤ឆ្នាំម្នាក់ ជនជាតិឥណ្ឌាតែងតែឈឺក្បាលរាល់ពេលមើលរឿង"សិច"។
អាការៈដ៏ចម្លែករបស់បុរសម្នាក់នេះ អូសបន្លាយអស់រយះពេល២ឆ្នាំមកហើយ។


ក្រុមអ្នកស្រាវជ្រាវបានឲ្យដឹងថា ការឈឺចុកចាប់ពាក់កណ្តាលក្បាលរបស់បុរសម្នាក់ខាងលើនេះ
ចេះតែកើនឡើងតាមរយះពេលនៃការមើលរឿងក្តៅសាច់ ភាគច្រើនបានរយះពេល៨ ទៅ១០នាទី

នឹងធ្វើឲ្យគាត់មិនអាចមើលបន្តទៀតបានឡើយ។


បុរសម្នាក់តែងតែឈឺក្បាល រាល់ពេលមើលរឿងសិច(រូបសិប្បនិម្មិត)

រឿងដែលចង់និយាយក្នុងករណីនេះ គឺបុរសម្នាក់នេះមិនដែលមានប្រវត្តិកើតជំងឺទឹកនោមផ្អែម រោគ
សរសៃប្រសាទ រឺលើសឈាមឡើយ។ អ្នកស្រាវជ្រាវពីររូបគឺលោក 
Kuljeet Singh Anand និងលោក
Vikas Dhikav បានបន្ថែមថា អ្នកជំងឺមិនដែលធ្លាប់ឈឺក្បាលរាល់ពេលមានសិច រឺអូរាល់សិចឡើយ 
ឈឺក្បាលតែនៅពេលមើលរឿងសិចតែប៉ុណ្ណោះ។

Dawn Buse សាស្រ្តចារ្យផ្នែកចិត្តវិទ្យាបានឲ្យដឹងថា មានតែ១% ប៉ុណ្ណោះនៃចំនួនមនុស្សទាំងអស់
ដែល
មានរោគសញ្ញាឈឺក្បាលនៅពេលមានសិច។ បើទោះជាក្រុមអ្នកស្រាវជ្រាវមិនទាន់ច្បាស់
ពីមូលហេតុពិតប្រាកដ ប៉ុន្តែអាចមកពីបុរសម្នាក់នោះមានការផ្លាស់ប្តូរសរសៃប្រសាទនៅត្រង់ថ្គាម
និងផ្ទៃមុខ ទើបបានជារាល់ពេលមើលរឿង"ពិសេស" បែរជាធ្វើឲ្យបុរសម្នាក់នោះឈឺក្បាលយ៉ាង
ខ្លាំងដូច្នេះ៕

ដោយ៖ សិលា
ប្រភព៖ k14 


Tags: headache every time sex unbelievable strange