ទស្សនិកជន បានស្គាល់រួចមកហើយថា Black Widow គឺជាចារនារី មួយរូបដ៏សិចស៊ី និងល្បី ល្បាញក្នុង The Avengers និង Captain America ដែលសំដែងដោយ scarlett Johansson ។ បន្ទាប់ពី ភាពល្បីល្បាញរបស់នាង កាន់តែសាយភាយនោះ ថ្ងៃនេះ វីដេអូ Trailer ថ្មីមួយបាន បង្ហាញពីភាព ប៉ិនប្រសប់ ក្នុងការ សំដែងរបស់នាង ទៀតហើយ ។
នៅក្នុងរឿងថ្មីនេះ នាងដើរតួជានារីម្នាក់ ដែលត្រូវគេចាប់ ហើយវះកាត់ដាក់ បំណែកអាថ៌កំបាំង មួយ ដែលនាងត្រូវ ដឹកជញ្ជូនវាឆ្លងប្រទេស ។ បំណែកអាថ៌កំបាំងនោះ បានធ្វើសកម្មភាព ហើយ ប្រែក្លាយ រាងកាយនាង ទៅជាកំពូលមនុស្ស ដែលអាច កាប់ចាក់ បាញ់បោះ និងធ្វើអ្វីផ្សេងៗ ទៀត តាមតែចិត្តនាង ។ រឿងថ្មីនេះ មានចំណងជើងថា “ Lucy “ ដែលជាឈ្មោះ របស់តួនាង តែម្តង ដែលទស្សនិកជន ទស្សនា Trailer ខាងក្រោមហើយ ច្បាស់ជាជក់ចិត្ត ចង់ទស្សនារឿង នេះភ្លាមៗ ៕
ដោយ ៖ លីលី
ប្រភព ៖ youtube