រឿងមួយ ដ៏គួរអោយ ភ្ញាក់ផ្អើលនិង សោកស្តាយមួយ បានកើតឡើង លើក្រុមគ្រួសារ បវរកញ្ញា ទេសចរណ៍ របស់ប្រទេស Venezuela ។ នាង Genesis Carmona វ័យ ២២ ឆ្នាំ បានស្លាប់ហើយ កាលពីម្សិលមិញ ។
ការស្លាប់របស់ បវរកញ្ញាវ័យក្មេង ម្នាក់នេះ គឺដោយសារតែ ការប៉ះទង្គិច រវាងបាតុករ និងប៉ូលិស មួយប្រាវនៅ តាមដងផ្លូវ នៃរដ្ឋ Carabobo ប្រទេស Venezuela ។ ក្នុងពេលដែល នាងត្រូវគ្រាប់ នោះ នាងត្រូវបាន បញ្ជូនទៅមន្ទីពេទ្យ ដោយម៉ូតូ ។ បើទោះបី ជានាងទទួលបាន ការថែទាំងនិង ជួយសង្គ្រោះ ពីគ្រូពេទ្យ យ៉ាងណាក៏ដោយ ក៏នាងជៀសមិន ផុតពីការស្លាប់ដែរ ។
ជនដៃដល់ មិនត្រូវបានគេដឹងឡើយហើយ គេក៏មិនបាន ដឹងថានេះ ជាការធ្វើឃាត ឬជាគ្រោះថ្នាក់ ចៃដន្យដែល កើតឡើងក្នុង ពេលប៉ះទង្គិច នោះទេ ។ ម្យ៉ាងវិញទៀត គេក៏មិនបាន ប្រាប់អំពីមុខ របួសថា នាងត្រូវប៉ុន្មានគ្រាប់ ហើយនិង ចំកន្លែងណា ខ្លះនោះទេ តែយើងក៏សូម ចូលរួមសោក ស្តាយដល់ ការស្លាប់របស់ នាងផងដែរ ៕
ប្រែសម្រួល ៖ លីលី
ប្រភព ៖ k14