ទស្សនិកជន ធ្លាប់តែឃើញ Daniel Radcliffe ក្នុងរឿង Harry Potter ជាក្មេងប្រុស ដែលចេះវេទមន្ត យ៉ាងខ្លាំងក្លា ។ ឥលូវនេះ ទស្សនិកជន នឹងបានឃើញ គាត់នៅក្នុងរូបភាព មួយផ្សេងទៀត ដោយ ក្លាយជាបុរសពេញវ័យ មានស្នេហាជាមួយនិង នារីម្នាក់ដោយ មិនដឹងខ្លួន ។
នៅក្នុងរឿងថ្មី ដែលមានចំណងជើងថា " What If " គឺជារឿងថ្មីមួយ បែបកំប្លែង លាយឡំជាមួយនិង ស្នេហាដ៏ជ្រាលជ្រៅ ដែលតួប្រុស បានលង់ស្រលាញ់ តួស្រីដោយមិនដឹងខ្លួន បើទោះបីជាតួស្រី មានមិត្តប្រុសហើយក៏ដោយ ។ រឿងស្នេហានេះ វាដូចជា ជួបជាមួយនិង មនុស្សម្នាក់ដែល ត្រូវចិត្ត ហើយតែពេល វេលាមិនសាកសម ។ ទស្សនិកជន អាចទស្សនិកជន Trailer ខ្លះៗនៅខាងក្រោម ៕
ប្រែសម្រួល ៖ លីលី
ប្រភព ៖ perezhilton