កាលពីប៉ុន្មានសប្តាហ៍មុន ក្រុមចំរៀង Trouble Maker បានធ្វើព្យុះភ្លៀងមួយដ័ធំ ក្នុងពិភព KPOP
ជាមួយនិងបទថ្មីរបស់ពួកគេ ដែលមានចំណងជើងថា " Now " ដែលធ្វើអោយទស្សនិកជន ក្តៅ
សាច់គ្រប់ពេលអោយតែមើលវីដេអូបទនោះ ។
ជាមួយនិងព្យុះភ្លៀងនេះ បានធ្វើអោយកម្មវិធីកំសាន្តបែបកំប្លែងរបស់កូរ៉េ ដែលមានឈ្មោះថា SNL
Korea បានយកបទនេះ មកថតជារបៀបកំប្លែង ។ តារាសំដែង Kim Gyu Ri ដើរតួជា HyunA រីឯ
Yoo Se Yoon ដើរតួជា Hyunseung ។ បើទោះបីជាវីដេអូនេះ ត្រូវបានថតទៅជាបែបកំប្លែងមែន ក៏
វានៅតែមានភាពសិចស៊ីក្តៅសាច់ ខ្លះៗដដែលផងដែរ ។ ចង់ដឹងថាកំប្លែងលាយជាមួយសិចស៊ី វា
ទៅជាយ៉ាងណា ចូលរួមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា ៕
ដោយ ៖ លីលី
ប្រភព ៖ youtube