កូរ៉េ ៖ បើតាមប្រភពសារព័ត៌មាន បានចេញផ្សាយនាពេលមុននេះ បានអោយដឹងថាសមា
ជិកនារីដែលមកពីក្រុមតារាចម្រៀងស្រី T-ara គឺនាង Soeyon បានជួបឧបទ្ទេវហេតុគ្រោះ
ថ្នាក់ចរាចរណ៍។
លើសពីនេះទៅទៀត បើតាមរបាយការណ៍បានបញ្ជាក់អោយដឹងថា នាង Soeyon ដែលជាសមាជិក
ម្នាក់មកពីក្រុមតារាចម្រៀងស្រី T-ara ត្រូវបានអោយដឹងថា នាងបានជួបនឹងឧបទ្ទេវហេតុគ្រោះថ្នាក់
ចរាចរណ៍ កាលពីថ្ងៃទី 13 ខែសីហា នៅវេលាម៉ោងប្រមាណជាង 5:50 នាទីព្រឹកព្រលឹម នៅតាម
បណ្តោយផ្លូវ Highway Kyungbu ខណៈពេលដែលនាងបានធ្វើដំណើរនៅលើផ្លូវ Highway ឆ្ពោះទៅ
កាន់ទីក្រុង Busan ក្នុងការថតរឿងថ្មីរបស់នាងដែលមានចំណងជើងថា Haeundae Lover ។
គួរបញ្ជាក់ផងដែរថា ករណីគ្រោះថា្នក់ចរាចរណ៍មួយនេះ ក៏បានធ្វើអោយអ្នកដឹកនាំរបស់នាង រួម
ទាំងអ្នករចនាម៉ូដពីរនាក់ផ្សេងទៀត ដែលបានធ្វើដំណើរជាមួយនាងនោះ ក៏បានរងរបួសផងដែរ
ដែលក្រោយមកត្រូវបានក្រុមមន្ត្រីប៉ូលីសបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីទទួលការព្យាបាល។
ទន្ទឹមនឹងពេលនេះដែរ បើយោងតាមសម្តីរបស់ប៉ូលីសបានអោយដឹងថា មូលហេតុដែលធ្វើអោយ
មានគ្រោះថ្នាក់ចរាចរណ៍នេះឡើង គឺបណ្តាលមកពីផ្លូវរអិល បន្ទាប់ពីមានភ្លៀងធ្លាក់ ដែលបានធ្វើ
អោយនាង Soeyon បាត់បង់ភាពម្ចាស់ការក្នុងការបញ្ជាយានយន្ត ហើយក៏បានទៅបុកនឹងរថយន្ត
ផ្សេងទៀត។
គួររំឮកផងដែរថា បើតាមប្រភពព័ត៌មានដដែលនេះ បានអោយដឹងថា នាង Soyeon មិនមានគ្រោះ
ថា្នក់ដល់អាយុជីវិតអ្វីនោះទេ ពោលគឺនាងគ្រាន់តែរងរបួសស្រាលនៅត្រង់ ក ស្មា នឹង ខ្នងជាដើម
លើសពីនេះទៅទៀត បើនិយាយពីខ្សែភាពយន្ត របស់នាងដែលកំពុងតែថត នឹងមានគំរោងចេញ
ផ្សាយនាពេលខាងមុននេះ ក៏ត្រូវបានផ្អាកជាបណ្តោះអាសន្នផងដែរ៕
ដោយ ៖ មង្គល
ប្រភព ៖ soompi