CamNews

ប្លែកៗ 

ចិញ្ចៀនមាសធំបំផុតក្នុងពិភពលោក

អារ៉ាប់ប៊ីសារអូឌីត៖ ថ្មីៗនេះមានមនុស្សជាច្រើននាក់ នាំគ្នាផ្អើលទៅមើលចិញ្ចៀនមាសដ៍ធំ
អស្ចារ្យមួយនៅក្នុងទីក្រុង ឌូបៃ (Dubai) នៃប្រទេសអារ៉ាប់ប៊ីសារអូឌីត។ បើតាមក្រុមហ៊ុនធ្វើ
មាសមួយរបស់ប្រទេស​អារ៉ាប់មានឈ្មោះ​ Najmat Taiba បាននិយាយថា ចញ្ចៀនមាសដ៏ធំ
នេះត្រូវបានកែច្នៃឡើងតាំងពីឆ្នាំ ២០០០ ម្លេះ។ វាមានទំងន់សរុបដល់ទៅ ២១ ការ៉ាត ស្មើ
៦៣.​៨៥​ គីឡូក្រាម ដែលស្មើនឹង ១៤១ ផោន។




តាមប្រភពពត៌មានដដែលអោយដឹងថា​ ចិញ្ចៀនមាសដ៏ធំនេះត្រូវបានរចនាឡើងក្នុងរយះពេល
៤៥ ថ្ងៃដែលមានកម្មករចំនួន ៥៥​ នាក់ចូលរូមធ្វើ។ ម្យ៉ាងទៀតកម្មករទាំអស់ត្រូវចូលរួមធ្វើក្នុង
មួយថ្ងៃ ១០​ ម៉ោងដោយពុំបានឈប់ឈរ។ ក្រុមហ៊ុននេះបានបញ្ចាក់ថា​ វាជាសមិទ្ធិផលបាន
ដោយលំបាក ដូច្នេះក្រុមហ៊ុនមិនទាន់មានបំនងនឹងលក់វាទេ។

គួររំលឹកផងដែរថា ដុំមាសដ៏ធំនេះបានធ្វើតាំងពីមាសមានតម្លៃ ២៥០ ដូលា្លរ ក្នុង​ ២៨, ៣៥ក្រាម
ហើយពេលបច្ចុប្បន្នគឺមាសមានតម្លៃ ១៥០០​ដូល្លារ ក្នុង​ ២៨,៣៥ ក្រាម។​ ដូចច្នេះបើធៀបនឹង
តម្លៃសព្វថ្ងៃគឺចិញ្ចៀនមានតម្លៃ​ រហូតដល់ ៣ ​លាន​ដូល្លារឯណោះ។អ្វីដែលធ្វើអោយភ្ងៀវទេស
ចរណ៍ចាប់អារម្មណ៍នោះគឺថា​ ចិញ្ចៀននេះមានបំពាក់ត្រូងចរណៃចំនួន ៦១៥ គ្រាប់និងមាន
ទំហំ​ខាងក្រោយ​ ៥០០​ មីលីម៉ែត្រ ផ្ទៃខាងក្រោម​ ២៥០ មីលីម៉ែត្រ។


នេះជាវីដេអូក្លីបដែលបង្ហាញពីការធ្វើមាស និងគុណប្រយោជន៍របស់វា។ សូមចុចដើម្បីមើល
និងស្ដាប់៕




ដោយ៖ សារិន
ប្រភព៖therichtimes


Tags: unbelievable largest ring