CamNews

ប្លែកៗ 

នារីចូលចិត្តបង្ហាញសាច់ខ្ចីដើរផ្សារ​ បង្ហាញខ្លួនជាថ្មី

ប្រទេសចិន ៖ នារីវ័យក្មេងស្រស់ស្អាតម្នាក់ដែលត្រូវបានគេកត់សម្គាល់ឃើញថា ចូលចិត្ត
ដើរផ្សារ បង្ហាញសាច់ខ្ចី កាលពីមុននេះ បានបន្ដសកម្មភាពកាន់តែញឹកញាប់ជាងមុន។

នៅក្នុងពេលដើរផ្សារ ក្នុងតំបន់ Qingshan នៃក្រុង Wuhan នារីម្នាក់ខាងលើនេះ តែងតែស្លៀក
ពាក់ខុសគេ ខុសឯង បង្កអោយមានភាពទិសទាល់ភ្នែក ដល់អ្នកដែលនៅក្បែរនោះ។ សកម្ម
ភាពដើរផ្សារ ស្លៀកពាក់សេចស៊ីរបស់នាង ត្រូវបានគេចាប់អារម្មណ៍ តាំងតែកាលពីខែមុនមក
ម្លេះ។ ចាប់ពីពេលនោះមក ក្រុមអ្នកប្រម៉ាញ់រូបថត ក៏ចាប់ផ្ដើមតាមដានជាបន្ដបន្ទាប់។

កាលពីពេលថ្មីៗនេះ នាងមិនត្រឹមតែបង្ហាញសាច់ខ្នងស្ទើរតែទាំងអស់នោះទេ ប៉ុន្ដែសូម្បីតែ
គូថស្ទើរតែទាំងស្រុង ក៏ត្រូវបាននាងបង្ហាញនោះដែរ។ នារីសិចស៊ីជ្រុលនិយមដែលមានអាយុ
ប្រហែល ពី ២៥ ទៅ ៣០ឆ្នាំ ខាងលើនេះ បច្ចុប្បន្ន កំពុងត្រូវបានគេរិះគន់យ៉ាងចាស់ដៃ។

មកទល់នឹងពេលនេះ គេនៅមិនទាន់បានដឹងពីមូលហេតុពិតនៃការបង្ហាញសាច់ដ៏គួរអោយ
រិះគន់នេះនៅឡើយ៕






ដោយ  ៖ សូរីយ៉ា
ប្រភព​ ៖ k14

Tags: china ,  sexy ,  girl ,  life