CamNews

តារា 

ធ្លាយអាថ៌កំបាំង ជុំវិញការកំដរភ្ញៀវ របស់តារា Cbiz

អ្នកគ្រប់គ្រងលំដាប់កំពូលម្នាក់នៅតៃវ៉ាន់ បានឆ្លើយតបនៅក្នុងកិច្ចសម្ភាសលើកញ្ចក់ទូរទស្សន៍
អោយដឹងថា ៖ "ក្រុមតារាស្រីនៅក្នុងទសវត្សទី ៩០ មានភាពឆ្លាតវៃ។ ពួកគេអាចរកប្រាក់បាន
យ៉ាងច្រើន ដោយការបម្រើភ្ញៀវ និងគេងជាមួយភ្ញៀវ"។

អគ្គនាយកស្ថានិយទូរទស្សន៍មួយ បានប្រាប់អោយដឹងថា "ភ្ញៀវ" របស់ក្រុមតារាស្រីនៅតៃវ៉ាន់
ភាគច្រើនគឺអ្នកមានមកពីហុងកុង។ ឧទាហរណ៍ Lin Zhilin  ត្រូវបានគេអោយតម្លៃខ្ពស់បំផុត
គឺប្រមាណជា ១លានដុល្លារហុងកុងសម្រាប់ការកំដរស្រាមួយលើ នេះមិនទាន់និយាយដល់
រឿងដែលអាចកើតឡើងបន្ទាប់នោះ។



តារាស្រីដែលមានតម្លៃខ្លួនខ្ពស់បំផុតទីពីរគឺ Big S

ចំណែកតារាស្រីដែលមានតម្លៃខ្លួនខ្ពស់បំផុតទីពីរគឺ Big S ។ នាងអាចរកប្រាក់បានយ៉ាងច្រើន
ពី "ការងារ ពេលយប់"។ នាងអាចរកបានប្រហែល ៩០០,០០០ដុល្លារហុងកុង ក្នុងការទទួល
ភ្ញៀវមួយលើក កាលពីមុននេះ។

ឈរលំដាប់ទីបីគឺតារាស្រីមកពីចិនដីគោក Zhang Ziyi ។ ប៉ុន្ដែទូរទស្សន៍តៃវ៉ាន់អោយដឹងថា
Zhang Ziyi តែងមានវិធីសម្រាប់ការពារខ្លួន នាងញ៉ាំស្រាច្រើនបំផុតត្រឹមពីរកែវប៉ុណ្ណោះ។
ប្រសិនចង់អោយនាងកំដរបន្ដទៀត គឺត្រូវតែបន្ថែមប្រាក់។



Zhang Ziyi តារាស្រីមកពីចិនដីគោក

 

ដោយ ៖ សូរីយ៉ា
ប្រភព ៖ k14


Tags: chinese star