CamNews

ប្លែកៗ 

បុរាណ​វិទូ​ចិន ប្រ​ទះ​​ឃើញ​​រូប​​គំនូរ​​​អាយុ​​កាល ២,០០០ឆ្នាំ នៅ​​ក្នុង​​​ផ្នូរ​​បុរាណ​​​នៃ​​ភាគ

(ចិន)៖ ក្រុមបុរាណវិទូនៃប្រទេសចិន បានស្វែងរកឃើញ រូបគំនូរមួយដែលមានអាយុកាល ២,០០០ឆ្នាំ ត្រូវបានគូរជាប់ នៅក្នុងផ្នូរបុរាណ ស្ថិតនៅខេត្តស្វយ័ត អ៉ីណឺ​ម៉ុងហ្គោលី (Inner Mongolia) ភាគខាងជើងប្រទេស។ នេះបើតាម ការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មាន​ចិនស៊ិនហួរ នារសៀលថ្ងៃអង្គារ ទី១៩ ខែកក្កដា ឆ្នាំ២០១៦។

ផ្នូរខាងលើនេះ មានទីតាំងស្ថិតនៅទីវាលមួយក្បែរទីក្រុង Ordos ដែលជាកន្លែងក្រុមបុរាណវិទូចិន ធ្លាប់រកឃើញ លលាដ៏ក្បាលពីរ នៅក្នុងមឈូសពុក​ផុយមួយ ដែលមានផ្ទុកផងដែរ នូវគ្រឿងប្រើប្រាស់ប្រចាំថ្ងៃនានា។ នេះបើតាមការ បញ្ជាក់ថារបស់​លោក Gao Xingchao អ្នកស្រាវជ្រាវ​​មកពីសារមន្ទីរទីក្រុង Ordos។

គួរបញ្ជាក់ថា រូបគំនូរខាងលើនេះ​ត្រូវបានគូរនៅលើជញ្ជាំង និងពិដាន ដែលមានក្រឡាផ្ទៃ ៣០ម៉ែត្រក្រឡា ហើយវា មានប្រមាណ ១០រូបភាព ដែលបង្ហាញ​ប្រាប់អំពីជីវិត របស់នៅរបស់គ្រួសារ​ម្ចាស់ផ្នូរ ដូចជាការធ្វើដំណើរ, ការផ្សងព្រេង, ការជួបជុំ និង ការចិញ្ចឹមសត្វផងដែរ។ បន្ថែមពីនេះទៀត វាក៏អមដោយរូបផ្កា នាគរហោះ និង ការហោះហើរនៃ បក្សាបក្សីជាច្រើនប្រភេទ ដើម្បីឲ្យជីវិតពោពេញ​ដោយអ្វីគ្រប់យ៉ាងក្រោយ​ពេលស្លាប់។

តាមសម្តីរបស់លោក Gao ប្រវត្តិនៃម្ចាស់ផ្នូរនេះ នៅមិនទាន់មាននរណាដឹងទេ ដោយសារតែមាន ការខ្វះខាតដានមួយ ចំនួនដើម្បីធ្វើការវិភាគ។ បើតាមការគណនាផ្នូរខាងលើនេះ ត្រូវបានសាងសង់ឡើង នៅសម័យរាជវង្សហានភាគខាង កើតចន្លោះឆ្នាំ ២៤ ដល់ ២២០ នៃគ.ស៕


ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង


Tags: Chinese