CamNews

តារា 

Lindsay Lohan ស៊ិចស៊ីជាមួយឈុតហែលទីក ពណ៌ស ដ៏ទាក់ទាញ

Lindsay ​ Lohan   ត្រូវបានអ្នកកាសែតប្រមាញ់បាន នូវរូបថតស៊ិចស៊ីរបស់នាងមួយចំនួន
ដែលនៅ
ក្នុងនោះរួមមានរូបថតបែបលក្ខណៈស៊ិចស៊ីជាមួយនឹងឈុតសំលៀកបំពាក់ហែល
ទឹក  Bikini  ពណ៌ស
  ស្របពេលដែលនាងសំរាកលំហែរ   នៅឯសណ្ឋាគារហូលីវូដនាចុង
សប្តាហ៍នេះ។


លោកអ្នកប្រាកដជាធ្លាប់បានស្គាល់រួចមកហើយថា  Lindsay Lohan  ដែលមានវ័យ 26 ឆ្នាំរូបនេះក៏
ជាតារាសម្តែង   ដែលមានកេរ្តិ៍ឈ្មោះបោះសម្លេងផងដែរ     តែអ្វីដែលធ្វើអោយទស្សនិកជនមានចំ
ណាប់អារម្មណ៍  ក៏ដូចជាមានភាពទាក់ទាញនោះ  គឺថា តារាសម្តែងរូបនេះចូលចិត្តលេងសំលៀកបំ
ពាក់បែបស៊ិចស៊ី នឹងបញ្ជេញដើមទ្រូងជាដើម។

លើសពីនេះទៅទៀត​ បើតាមរបាយការណ៍ក៏បានបញ្ជាក់បន្ថែមអោយដឹងថា​ នាង Lindsay Lohan
នឹងធ្វើការសម្តែងនៅក្នុងបទអាល់ប៊ុមបទចម្រៀងថ្មីខាងមុខនេះរបស់ Lady Gaga ដែលមានឈ្មោះ
ថា អាល់ប៊ុម "ARTPOP" ។ គួរបញ្ជាក់ផងដែរថា មិនទាន់មានប្រភពច្បាស់ការណ៍នៅឡើយទេ ថា
តើ Lindsay នឹងធ្វើការតុបតែងខ្លួនយ៉ាងណានោះនៅក្នុងការសម្តែងវីដេអូបទចម្រៀងនោះទេ។

គួរបញ្ជាក់ផងដែរថា Lindsay ក៏ត្រូវបានគេប្រមាញ់បាននូវរូបភាពស៊ិចស៊ីបែបដើរផ្សារ ពោលគឺនាង
ស៊ិចស៊ីជាមួយនឹងអាវយឺតដៃខ្លី រួមជាមួយនឹងខោខូវប៊យខើចខ្លី ខណៈពេលដែលនាងដើរផ្សារនៅឯ
Venice នារដ្ឋ  California  ជាមួយនឹងគូកនរបស់នាង៕

ដោយ ៖ រិទ្ធី
ប្រភព ៖ dailymail


Tags: international news strange entertainment star