CamNews

តារា 

Justin Bieber ពញ្ញាក់អារម្មណ៍ Taylor Swift ក្នុងកម្មវិធី Punk'd


មនុស្សមួយចំនួនប្រហែលជាធ្លាប់បានស្គាល់កម្មវិធី "Punk'd" ដែលកម្មវិធីនេះធ្លាប់ធ្វើអោយ
Justin Timberlake ស្រក់ទឹកភ្នែកក៏ដូចជា Beyonce សារភាពថានាងធ្លាប់បានធ្វើខុសចំពោះ
ក្មេងក្នុងមណ្ឌលកុមារកំព្រាក្នុងកម្មវិធីបុណ្យ Christmas។ រយៈពេល៥ឆ្នាំហើយដែលកម្នវិធិ
នេះបានឈប់ផលិតចាក់ផ្សាយ តែក្រោយមកនេះ MTV បានបង្កើតកម្មវិធីនេះឡើងមកវិញ
ដែលមាន Ashton Kutcher ជាអ្នកដឹកនាំផលិតកម្មវិធីដដែល ក្នុងរដូវកាលទី៩នេះតារាល្បីៗ
ដូចជា Justin Bieber Miley Cyrus និង Kelly Osbourne ជាដើមត្រូវបានគេអញ្ជើញមកចូល
រូមជាភ្ញៀវកេត្តិយសដើម្បីបង្កើតអោយមានបរិយាកាសប្លែកមួយដោយការបង្អាប់មិត្តរួម
អាជីពរបស់ពួកគេ។

ក្នុងនោះ Justin Bieber បានប្រាប់ថាគេមានគំរោងសើរើរឿងចាស់ៗដែល Taylor Swift ធ្លាប់
បានចាញ់ល្បិចរបស់ខ្លួនដែលបង្កបញ្ហាដល់ការរៀបអាពាហ៍ពិពាហ៍របស់ប្ដីប្រពន្ធមួយគូ។
ចំពោះកម្មវិធីនេះគឺជាកម្មវិធីបែបសំណើចដែលចេញមកនិយាយរាល់ជីវិតប្រចាំថ្ងៃរបស់
តារាល្បីៗកែកំពុងតែមានប្រជាប្រិយភាព ហើយរដូវកាលទី៩នេះនឹងចាប់ផ្ដើមក្នុងថ្ងៃទី២៩
ខែមិនានេះ។

ដោយ៖ វឌ្ឍនា
ប្រភពពី៖ yahoo

Tags: justin biebertaylor swift