ហូលីវូដ ៖ យោងតាមព្រឹត្តិការណ៍ Golden Globe Award Ceremony ដ៏កម្រ តារាចម្រៀងល្បីនាង Taylor Swift និងមិត្តប្រុសរូបសង្ហាគឺលោក Joe Alwyn បានបង្ហាញមុខជាគូជាមួយគ្នា ។ ទោះបីជាមិនបានដើរទៅលើកម្រាលព្រំក្រហមជាមួយគ្នាក៏ពិតមែន ប៉ុន្តែបើយោងតាមប្រភពពី Us Weekly បានឲ្យដឹងថា គូស្នេហ៍មួយគូនេះបានកាន់ដៃគ្នានៅក្រៅឆាក និងថើបគ្នាថែមទៀតផង ។
ខាងសារព័ត៌មាន Us Weekly បានបន្ថែមទៀតថា នៅពេលដែលនាង Taylor Swift ណែនាំខ្លួនខណៈពេលកំពុងតែចូលរួមក្នុងព្រឹត្តិការណ៍នោះ គឺលោក Joe Alwyn បានបែរភ្នែករបស់គាត់ទៅរកមិត្តស្រីឲ្យជិត និងញញឹមយ៉ាងមានក្តីសុខ ។
មិនត្រឹមតែប៉ុណ្ណោះ ពេលដែល Taylor Swift ចុះពីលើឆាក នាងក៏បានញញឹមទៅកាន់ Joe Alwyn ពេលកំពុងអង្គុយនៅកន្លែងមួយ ។
ក្រោយពីព្រឹត្តិការណ៍បានបញ្ចប់ទៅ Taylor និង Joe ត្រូវបានគេដឹងថា បន្តទៅពិធីជប់លៀងមួយរបស់ទស្សនាវដ្តី InStyle ។ ប្រភពជិតដិតរបស់អ្នកទាំងពីរបានបង្ហើបប្រាប់ថា Joe ស្រលាញ់ Taylor ខ្លាំងណាស់ ហើយថែមទាំងចង់រៀបការជាមួយគ្នាថែមទៀតផង ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ kenh14