ព័ត៌មានអន្តរជាតិ ៖ កាលពីថ្ងៃអង្គារកន្លងទៅនេះ ខណៈមានទស្សនកិច្ចជាផ្លូវការពីសំណាក់
លោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា នៅឯស្ទូឌីយ៉ោ DreamWorks Animation
លោកប្រធានាធិបតីរូបនេះ បានគូសបញ្ជាក់អោយដឹង ស្តីពីឧស្សាហកម្មខ្សែភាពយន្តប្រទេស
នេះអោយដឹងថា ខ្សែភាពយន្តហូលីវូដ មិនត្រឹមជាក្បាលម៉ាស៊ីននាំចេញដ៏ចម្បងនោះទេ តែវា
ក៏ជាសារនាំចេញនូវ វប្បធម៌ ក៏ដូចជាទំនាក់ទំនងការទូតដ៏ប្រសើរបំផុតផងដែរ។
ខណៈធ្វើការថ្លែងសុន្ទរកថា ក្រោយពីដំណើរទស្សនកិច្ចមកកាន់ស្ទូឌីយ៉ោប្រធានាធិបតីដ៏មាន
ឥទ្ធិពលរូបនេះ បានធ្វើការកោតសរសើរ និងបញ្ជាក់ក្តែងៗអោយដឹងថា ឧស្សាហកម្មខ្សែភាព
យន្ត ពោលគឺ ខ្សែភាពយន្តហូលីវូដតែម្តង គឺជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចជាតិដ៏សំខាន់មួយ ។
បន្ថែមពីលើនេះ គាត់បានអះអាងបន្តថា ខ្ញុំមកទីនេះ មិនចំពោះតែ ស្ទូឌីយ៉ោ DreamWorks,
Disney, Warner, Universal ប៉ុណ្ណោះទេ តែទីនេះហើយ គឺជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចជាតិដ៏
ចម្បងមួយរបស់ប្រទេស ។ ដូចដែលបានដឹងស្រាប់ហើយ ឧស្សហកម្មកំសាន្ត ពិតជាដើរតួ
យ៉ាងសំខាន់បម្រើអោយវិស័យការទូតដូច្នេះដែរ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ Yahoo