CamNews

តារា 

ប្ដីប្រពន្ធតារាភាពយន្តចិន Nicholas និង Cecilia អាចជាគ្នាវិញទេ?

ប្ដីប្រពន្ធតារាភាពយន្តចិន Cecilia Cheung និង Nicholas Tse ហាក់ដូចជាកំពុងតែស្រុះស្រួល
គ្នាវិញហើយបើតាមមើលកាលពីប៉ុន្មានថ្ងៃមុនដែលពួកគេចេញទៅដើរលេងជាមួយគ្នានោះ។
តើវាអាចទៅរួចទេសម្រាប់ប្ដីប្រពន្ធមួយគួនេះ? គ្មាននរណាដឹងទេព្រោះកាលពីពេលដែលអ្នក
ទាំង ២ ឈ្លោះទាស់ទែងគ្នា Nicolas ជាប្ដីបាននិយាយថាសម្ព័នភាពស្នេហាប្ដីប្រពន្ធនេះមិន
អាចជាគ្នាវិញបាននោះទេ។

គូស្នេហ៍ដែលបានចាប់ដៃគ្នាក៏សាងគ្រួសារតាំងពីឆ្នាំ ២០០៦ មកនេះពួកគេមានកូនប្រុស ២
នាក់ដែលស្រលាញ់ស្មើកែវភ្នែក ដែលកូនប្រុសច្បងអាយុ ៥ ឆ្នាំឈ្មោះ Lucas និងកូនទី ២ មាន
អាយុ ២ ឆ្នាំឈ្មោះ Quintis។ គូស្នេហ៍មួយគូនេះការពិតទៅបានលែងលះគ្នារួចមកហើយកាល
ពីឆ្នាំទៅមិញព្រោះ Cecilia នាងនៅមានអារម្មណ៍ជាមួយ Edison Chen ដែលតាមលងគ្រួសារ
នេះមករហូតតាំងពីរៀបការមក។

តែយ៉ាងណាទោះបីជាពួកគេលែងលះគ្នាមែនក៏ពួកគេនៅតែខំសំដែងដើម្បីកុំអោយកូនៗពិបាក
ចិត្ត ហើយថ្មីៗនេះគេសង្កេតឃើញគូស្នេហ៍ចាស់មួយគួនេះដូចជាស្និទស្នាលជាងមុន ហើយ
ម្ដាយរបស់ Nicolas ក៏បានប្រាប់ផងដែរថាពួកគេកំពុងតែរៀបចំស្រុះស្រួលគ្នាវិញហើយ តែមិន
ដឹងថាពិតឬមិនពិតទេ៕

ដោយ៖ ម៉ូកា
ប្រភពពី៖ entertainment.xin 

 


Tags: nicolas star china