ព័ត៌មានអន្តរជាតិ ៖ កាលពីវេលាល្ងាច ថ្ងៃសុក្រ ម៉ោង ប្រមាណជាង ៤ ល្ងាច ទំព័រ សារព័ត៌មាន រដ្ឋចិន ស៊ិនហួរ បានចេញផ្សាយ អោយដឹងថា យ៉ាងហោចណាស់ មនុស្ស ៦ នាក់ បានស្លាប់បាត់ បង់ជីវិត ក្រោយពីមានករណី ធ្លាក់យន្ត ហោះទ័ពអាកាស ឥណ្ឌា ១គ្រឿង ដែលកំពុង ស្វែងរក យន្តហោះ MH370 នៅភាគខាងលិចរដ្ឋ Rajasthan ប្រទេសឥណ្ឌា ។
លើសពីនេះ ប្រភពសារព័ត៌មានដដែល បន្តអោយដឹងថា យន្ដហោះនោះមានឈ្មោះ C-130J Su- per Hercules ត្រូវបានគេប្រើប្រាស់ ក្នុងការស្វែងរកសាកសព យន្តហោះ MH370 របស់ម៉ាឡេស៊ី ដែលកំពុងបាត់ខ្លួន ។
ដោយឡែក មកទល់នឹងបច្ចុប្បន្នភាព មូលហេតុ ដែលនាំអោយមានការផ្ទុះ និងធ្លាក់ឆេះ យន្ត ហោះខាងលើ ពុំទាន់បានដឹងច្បាស់នៅឡើយនោះទេ ពោល ស្ថិតនៅ ក្រោមការតាមដានស៊ើប អង្កេតនៅឡើយ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ