CamNews

តន្រ្តី 

បទ"នឹកគេមិននឹកសង្សារ" របស់ ឱក សុគន្ធកញ្ញា ពិតជាអង្រួនអារម្មណ៍ អ្នកស្ដាប់ (Video Inside)

បទ" នឹកគេមិននឹកសង្សារ " របស់ ឱក សុគន្ធកញ្ញា ដែលជាបទមួយច្រៀង យកលំនាំតាម បទ
របស់លោក សាន ផានិត មានចំណងជើងថា "ទូរស័ព្ទប្រាប់ផង" បានចេញលក់ជា VCD ក្នុង Vol
137 របស់ផលិតកម្ម ហង្សមាស កំពុងតែអង្រួនអារម្មណ៍ ប្រិយមិត្តអ្នកស្ដាប់ ឲ្យលន្លង់លន្លោច ទៅ
តាមបទចម្រៀង ដែលបង្កប់ទៅដោយ មនោសញ្ចេតនា ជ្រាលជ្រៅនេះ ។

បទ " នឹកគេមិននឹកសង្សារ " បានបង្កប់នូវអត្ថន័យ ស្នេហា រវាងកម្លោះ ក្រមុំពីរគូ ដែលមាន សង្សារ
រៀងៗខ្លួន ប៉ុន្តែ ឱក សុគន្ធកញ្ញា ដែលជាតារាចម្រៀង និងជាតួអង្គសម្ដែង ដ៏សំខាន់ផងនោះ បែរជា
មិននឹក និងមិនចាប់អារម្មណ៍ សង្សាររបស់ខ្លួន ស្រាប់តែនាងមកដាក់ មនោសញ្ចេតនា នឹកសង្សារ
របស់គេ ទៅវិញ ហើយចង់សារភាពស្នេហ៍ បែបបញ្ច្រាសទិសនេះទៀតផង។

ទោះបីជាយ៉ាងណា បទនេះត្រូវបាន ប្រិយមិត្តអ្នកស្ដាប់ បានសម្ដែងអារម្មណ៍ ការពេញចិត្ត ហើយ
មានអ្នកខ្លះបាន ដាក់បញ្ចូលក្នុងទូរស័ព្ទដៃ និងចូលស្ដាប់ ក្នុងប្រព័ន្ធ Youtube បើទោះជាបទនេះ
យកលំនាំតាមបទចាស់ក៏ដោយ ។ ចង់ដឹងថាបទ"នឹកគេមិននឹកសង្សារ" ច្រៀង និងសម្ដែង ដោយ
ឱក សុគន្ធកញ្ញា មានអត្ថន័យជ្រាលជ្រៅ យ៉ាងណានោះ សូមស្ដាប់ទាំងអស់គ្នា ដូចខាងក្រោម៖

ដោយ៖ LookingToday
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: aok sokun kanha entertainment singer khmer star