ភ្នំពេញ៖ អតីតពិធីករ ក្នុងស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ៥ និងជាតារាចម្រៀង លោក ខៀវ សំភេទ បានចាកចេញពីប្រទេសកម្ពុជា ទៅសាងសុភមង្គល គ្រួសារជាមួយភរិយា ក្នុងទឹកដីមហាសេដ្ឋកិច្ច សហរដ្ឋអាមេរិក អស់រយៈពេលជិត១០មកហើយ ។ ជារឿយៗគេតែង ទទួលបានដំណឹងថា លោក ខៀវ សំភេទ បាននាំក្រុមគ្រួសារ មកលេងស្រុកកំណើត ប្រហែលជា២ទៅ៣ឆ្នាំម្ដង ។
អតីតអ្នកសិល្បៈ ដែលហ៊ានសម្រេចចិត្តបោះបង់អាជីពរបស់ខ្លួន លោក ខៀវ សំភេទ ថ្មីៗនេះ បានបង្ហោះរូបភាពថតជុំគ្នាជាមួយកគ្រួសារ នៅក្នុងហ្វេសប៊ុករបស់ខ្លួន ធ្វើឲ្យមានការភ្ញាក់ផ្អើល ខណៈគេបានឃើញកូន របស់លោកទាំងអស់ មានរហូតដល់ទៅ ៥នាក់ឯណោះ ( ស្រី៣ ប្រុស២) ប្រកបដោយស្នាមញញឹម និងពោរពេញដោយក្ដីសុខ ។
ទោះបីជា ខៀវ សំភេទ បានឃ្លាតឆ្ងាយពីលំហរសិល្បៈ អស់រយៈពេលច្រើនឆ្នាំក្ដី ក៏កេរ្តិ៍ឈ្មោះរបស់លោក នៅតែមានល្បីល្បាញដដែល នៅក្នុងប្រទេសកម្ពុជា ពេលនឹកឃើញដល់ ឈ្មោះតារារូបនេះ ព្រោះលោកជាតារាមួយដួង ពោរពេញដោយទេពកោសល្យ ទាំងជំនាញពិធីក និងច្រៀង ៕