នៅក្នុងកម្មវិធីមួយលើប៉ុស្តិ៍ tvN កាលពីខែវិច្ឆិកាកន្លងទៅនេះ ស្រីស្អាតម្នាក់បានបង្ហើបឲ្យដឹងថា
នាងមិនចំណង់ចំណូលចិត្តដាក់លុយតាមខ្លួន គ្រប់ពេល គ្រប់ទីកន្លែង សូម្បីតែពេលគេង រឺពេល
កំពុងហាត់ប្រាណ។
ស្រីស្អាតម្នាក់នេះបានចែករំលែកឲ្យដឹងថា: “ព្រោះតែស្រលាញ់លុយខ្លាំង ខ្ញុំតែងតែញាត់លុយ
10.000 won (ប្រហែល $10) ចូលក្នុងខោអាវក្នុងជានិច្ច ដែលពេលខ្លះខ្ញុំក៏បានឃើញលុយនៅ
ក្នុងម៉ាស៊ីនបោកខោអាវថែមទៀតផង”។
ក្រៅពីនេះ “ស្រីស្អាតស្រលាញ់លុយ” រូបនេះក៏មានទម្លាប់គូសសញ្ញានៅលើលុយរបស់ខ្លួន
ពណ៌ក្រហមៗថែមទៀតផង។ នាងឲ្យដឹងថា: “ការធ្វើដូច្នេះ ដើម្បីឲ្យដឹងថាជាលុយរបស់ខ្ញុំ។
ខ្ញុំតែងតែជឿថា បើទោះជាខ្ញុំចាយលុយនោះហើយក៏ដោយ នៅថ្ងៃណាមួយវានឹងត្រលប់មក
រកខ្ញុំវិញមិនខាន”។
ពេលដែលអ្នករៀបចំកម្មវិធីចុះទៅដល់ផ្ទះរបស់ស្រីស្អាតចម្លែកនេះ ម្នាក់ៗសុទ្ធតែមានការភ្ញាក់
ផ្អើល នៅពេលដែលបានឃើញស្ទើរនៅគ្រប់ទីកន្លែងក្នុងផ្ទះរបស់នាង សូម្បីតែនៅក្នុងខ្នើយ
កើយក៏មានញាត់លុយចំនួន 10.000 won ដែរ។
ពេលសួរ នាងបានស្រាយបញ្ជាក់ថា: “ការដែលញាត់លុយចូលក្នុងខ្នើយកើយ គឺដើម្បីឲ្យពេល
គេងទៅបានស្រង់ក្លិនលុយ ដូច្នេះទើបខ្ញុំមានអារម្មណ៍ស្រួលខ្លួន។ មិនតែប៉ុណ្ណោះ លុយទាំង
នោះ វាក៏មានក្លិនក្រអូបរបស់មនុស្ស ដូចជាក្រដាស 50.000 won គឺមានក្លិនរបស់អ្នកស្រី Shin
Saimdang (ក្រដាស 50.000 won មានរូបអ្នកស្រី Shin Saimdang នៅលើលុយនេះ) ៕
ដោយ៖ សិលា
ប្រភព៖ 24