CamNews

តារា 

Ronaldo របួសកជើងដល់ចេញឈាម ក៏នៅទ្រាំលេងបំបាក់ Chelsea បាន (មានវីដេអូ)

កាលពីម្សិលមិញ ក្រុមបាល់ទាត់ Real Madrid បានទៅចូលរួមការប្រកួតបាល់ទាត់នៅអាមេរិច
ក្នុងការប្រកួត International Friendly Champion Cup ។ Real Madrid ប៉ះជាមួយក្រុម Chelsea
ដែលដឹកនាំដោយ អតីតគ្រូបង្វឹករបស់ខ្លួន Jose Mourinho ។ ការប្រកួតនេះ ត្រូវបានគេរំពឹងទុក
ថា ជាការប្រកួតមួយ ដែលមិនអាចខានបាន ។



ដួចបានរំពឹងទុកមែន ក្នុងរយៈពេល ៩០ នាទី ការប្រកួតពិតជាមានភាពតានតឹង ជាងការប្រកួត
ណាៗទាំងអស់ ។ Ronaldo គឺជាកីឡាករមួយ ដ៏លេចធ្លោបំផុត ក្នុងការប្រកួតមួយនេះ ទាំងការ
សំរុក និង ទប់ ។ Ronaldo ត្រូបានគេប្រទះឃើញថា កជើងរបស់ Ronaldo ចេញឈាមឡើងពេញ
ស្រោមជើងទៅហើយ តែ Ronaldo មិនខ្វល់ហើយនៅតែបន្ថែមសន្ទុះរបស់ខ្លួន ។



ជាលទ្ធផលកីឡាករ Ronaldo ស៊ុតបាន ២ គ្រាប់បំបាក់ក្រុម Chelsea ដែលដឹកនាំដោយអតីតគ្រូ
បង្វឹករបស់ខ្លួន Jose Mourinho ក្នុងលទ្ធផល ៣ ទល់ ១ ៕

 


ដោយ ៖ កុសល
ប្រភព ៖ k14 


Tags: ronaldo star football real madrid cristiano ronaldo chelsea jose mourinho usa