CamNews

តារា 

អ្នកសិល្បៈ​នាំគ្នា​និយាយ​ដើម សារាយ សក្ខណា (Video Inside)

ភ្នំពេញៈ បើទោះជាពេលនេះ អតីតតារាសម្តែង អ្នកនាង សារាយ សក្ខណា បានបញ្ចប់ អាជីពសិល្បៈទៅហើយក្តី តែសម្រាប់កេរ្តិ៍ឈ្មោះ និងប្រជាប្រិយភាពរបស់នាង នៅតែពេញ និយមទទួលបាន ការគាំទ្រដដែល ហាក់គ្មានអ្វីប្រែប្រួលអ្វីឡើយ ។ ក្រៅពីទស្សនិកជន សូម្បីតែអ្នកសិល្បៈរួមអាជីពដូចគ្នា ក៏បានពោលពាក្យសរសើរ ពីទេពកោសល្យ របស់នាងមិនតិចទេ ទោះជាពេលនេះ នាងបានចេញទៅ រស់នៅក្រៅប្រទេស ជាមួយស្វាមីហើយក៏ដោយ ។

នេះជាលើកទី១ហើយ សម្រាប់ អ្នកនាង សារាយ សក្ខណា ក្រោយពីនាងបាន សម្រេចចិត្តផ្តាច់ខ្លួនពី សិល្បៈមិនទាន់ បានប៉ុន្មានខែផង ក៏ស្រាប់តែនាង ត្រូវបានខាងផលិត LD Picture បានរៀបចំជាឃ្លីបវីដេអូមួយ ដែលមានរយៈពេល ៦នាទី៣វិនាទី ដោយមានការបញ្ចូល ជាមួយឈុតឆាកសម្តែងក្នុងរឿង “កូនប្រសារឡឺកឺ” និងរឿង “ក្រឡអីហ្នឹង?” រួមជាមួយគ្នានោះ ក៏មាន ការបញ្ចេញមតិ ពីអ្នកសិល្បៈ អ្នកដឹកនាំរឿងរួមជាមួយ មិត្តភក្តិសិល្បៈជាច្រើន បានកោតសរសើរ ទៅលើទេពកោសល្យ និងអត្តចរិក របស់តារាស្រីសម្បុរស្រអែម ស្រស់រូបនេះ មិនដាច់ពីមាត់ ។

ចង់ដឹងទេថា ! ក្នុងឃ្លីបវីដេអូនោះអ្នកសិល្បៈ ប្រុសស្រីល្បីឈ្មោះ ទាំងអស់នាំគ្នានិយាយរំឭកអ្វី ពី អ្នកនាង សារាយ សក្ខណា ទៅទស្សនាជាមួយ LookingTODAY ទាំងអស់គ្នា ៖

 



ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news Star news Ent news Local news