CamNews

តារា 

តួឯករឿង X-Man ពិនិត្យឃើញថា មានកើតជំងឺ មហារីកស្បែក

បន្ទាប់ពី Trailer រឿងថ្មីរបស់ Hugh Jackman X-Man : Day Of Future Past ទទួលបានផល
វិជ្ជមានជាច្រើនរួចមក ឥលូវនេះទស្សនិកជន ត្រូវទទួលបានដំណឹងអាក្រក់មួយហើយ ដែល
ទាក់ទងជាមួយនិង តារាសំដែងតួឯក Hugh Jackman ។

"Werewolf" Hugh Jackman is skin cancer treatment 2

ថ្មីៗនេះ Hugh Jackman បានប្រកាសទៅទស្សនិកជនរបស់ខ្លួនតាម Twitter ថា ឥលូវនេះ
គាត់កំពុងតែសំរាកពីការងារ ព្យាបាល មហារីកស្បែករបស់គាត់ ដែលទើបតែពិនិត្យឃើញ
ថ្មីៗនេះឯង ។ មហារីកស្បែកនោះគឺ បានកើតនៅលើច្រមុះរបស់គាត់ ដែលជាការកើតឡើង
ដោយសារកំដៅព្រះអាទិត្យ ។ គាត់បានផ្តាំទៅទស្សនិកជនទាំងអស់ថា បើឃើញមានអ្វីប្លែក
នៅលើស្បែក សូមទៅពិនិត្យភ្លាម មិនត្រូវទុកនៅយូរឡើយ កុំអោយកើតមានដូចគាត់ ។

"Werewolf" Hugh Jackman are treating skin cancer 1

ដោយសារតែពេលនេះ Hugh Jackman កំពុងតែសំរាកព្យាបាលជំងឺនោះ បានន័យថា គាត់
បានផ្អាកការថតរឿង និងកម្មវិធីទាំងអស់រហូតដល់ពេលគាត់ជា ដូចនេះបានន័យថា រឿងថ្មី
ដែលគាត់កំពុងតែថត នឹងត្រូវពន្យាពេល ៕ 

 


ប្រែសម្រួល ៖ លីលី
ប្រភព ៖ eonline 


Tags: star entertainment hollywood actor movie star hugh jackman x-man