វ័យចំណាស់សម័យនេះមិនមែនជាបញ្ហាទៀតនោះទេ! នរណាទៅដឹងទៅថាមនុស្សស្រីម្នាក់ដែល
មើលទៅដូចជាមានអាយុ ៣០ ឆ្នាំមានវ័យរហូតទៅដល់ជាង ៦០ ឆ្នាំនោះ?
លោកយាយ Chu Tuong Linh នៅខែត្រ Wuhan ប្រទេសចិន ដែលសព្វថ្ងៃនេះមានអាយុ ៦០ ឆ្នាំ
ហើយនោះបានចំណាយពេល ៥ ឆ្នាំដើម្បីសម្រេចការវះកាត់កែសម្ផស្ស ១៥ ដងធ្វើអោយគាត់មាន
មុខមាត់ដូចជានារីអាយុ ៣០ ឆ្នាំ។
មុននិងក្រោយការវេះកាត់លើកទី ១
អ្នកស្រី Chu បានប្រាប់ថានាងត្រូវបានប្ដីរបស់នាងលែងចោលកាលពីអាយុ ៤០ ឆ្នាំដោយសារតែប្ដី
របស់គាត់មានស្រីថ្មីដែលស្អាតជាងគាត់ ហើយថែមទាំងបោះពាក្យសម្ដីថាគាត់ជាស្រីម្នាក់ដែលមិន
ស្អាតទៀតផង បន្ទាប់មកក្នុងឆ្នាំ ២០០៧ គាត់បានសម្រេចចិត្តក្នុងការវេះកាត់កែសម្ផស្សដើម្បីលើក
សម្រស់ទាក់ប្រុសព្រានគ្រប់គ្នាអោយខកចិត្ត។
ក្រោយពេលដែលអ្នកស្រី Chu បានចាប់ផ្ដើមបញ្ចេញសម្របស់គាត់តាមរយៈ Internet មកនោះគឺ
មានមនុស្សជាច្រើនដែលសរសើរគាត់ថាមើលទៅអាយុដូចជា ៣០ ជាងហើយប៉ុន្តែនៅតែអាចថែ
រក្សាសម្រស់បានយ៉ាងស្រស់ត្រកាល តែការពិតក្រោយពេលដែលគាត់បានប្រាប់ពីការពិតដែល
ថាគាត់ជានារីមា្នក់មានអាយុជាង ៦០ នោះបានធ្វើអោយគេរំជួលចិត្តគ្រប់គ្នា។ ក្រោយមកគាត់បាន
រៀបការជាមួយនឹងអ្នកមានទីក្រុងហុងកុង ម្នាក់ដែលរស់នៅជុំគ្នាដល់សព្វថ្ងៃ៕
ដោយ៖ ម៉ូកា
ប្រភពពី៖ k14