ស្ដ្រីមា្នក់នៅប្រទេសអង់គ្លេស ដែលបានស្លាប់ដោយសារជម្ងឺគាំងបេះដូងបានរស់ឡើងវិញ
បន្ទាប់ពីបានឮស្វាមីរបស់ខ្លួននិយាយថា "បងស្រឡាញ់អូន"។
អ្នកស្រី Lorna Baillie អាយុ ៤៩ឆ្នាំត្រូវជម្ងឺបេះដូងធ្វើទុក្ខរហូតដល់សា្លប់ តែបាន
រស់ឡើងវិញ បើទោះជាក្រុមគ្រូពេទ្យបានប្រកាសថា ពុំមានសង្ឃឹមទៀតនោះទ
បន្ទាប់ពីខិតខំដើម្បីជួយសង្គ្រោះអ្នកស្រី Lorna Baillie ប៉ុន្ដែចុងក្រោយក្រុមគ្រូពេទ្យក៏បាន
សម្រេចចិត្តដោះឧបករណ៍ពេទ្យចេញទាំងអស់ និងបានប្រកាសប្រាក់ក្រុមគ្រួសារថា ខ្លួន
មិនអាចជួយសង្គ្រោះបាន។ ស្វាមីរបស់អ្នកស្រី គឺលោក John រួមជាមួយកូន ៤នាក់ ពេល
នោះមានតែស្រែកយំ និងនិយាយពាក្យថា "លា" តែប៉ុណ្ណោះ។
ប្រមាណជា ៤៥នាទីក្រោយមក លោក John អាយុ ៥៨ឆ្នាំ បានមកក្បែរ និងនិយាយតិចៗ
ទៅកាន់សាកសពប្រពន្ធថា "បងស្រឡាញ់អូន" ភ្លាមនោះស្រាបតែទឹកមុខរបស់សពជា
ប្រពន្ធនោះក៏ប្រែមកជាស្រស់បស់។ គ្រូពេទ្យម្នាក់ដែលមានមុខនៅពេលនោះ បានថ្លែងថា
នេះគ្រាន់តែជាសញ្ញាធម្មតានៃការសង្គ្រោះរយៈពេលយូរប៉ុណ្ណោះ។ រហូតដល់ពេលភ្នែករបស់
សាកសពនេះកម្រើក ហើយដៃក្ដាប់ជាប់ដៃកូនស្រីរបស់ខ្លួនគឺនាង Leanne គ្រូពេទ្យស្រីនោះ
នៅតែអះអាងថា វាគ្រាន់តែជាការកម្រើកដោយគ្មានវិញ្ញាណ។
ប៉ុន្ដែគ្រួសាររបស់អ្នកស្រី Baillie យល់ថា វាជារឿងចម្លែក ពួកគេសម្រេចចិត្តហៅគ្រូពេទ្យមក
ពិនិត្យសារជាថ្មី។ ប៉ុន្មាននាទីក្រោយមក អ្នកស្រី Baillie ត្រូវបានបញ្ជូនមកកាន់បន្ទប់ថែទាំ
ពិសេសនៅមន្ទីរពេទ្យ Edinburgh Royal ។
ក្រោយពី ២សប្ដាហ៍នៃការព្យាបាល បច្ចុប្បន្ន អ្នកស្រី Baillie អាចជជែកលេងជាមួយអ្នករាល់
គ្នាបាន។ កូនស្រីច្បងរបស់គាត់គឺ Leanne Porteous មានអាយុ ៣១ឆ្នាំ និយាយថា ៖ "គ្រួសារ
យើងស្រឡាញ់គ្នាណាស់ យើងនឹងមិនចុះចាញ់ដោយងាយនោះទេ។ យើងតែងលើកកទឹក
ចិត្តអោយម្ដាយ សូមអោយគាត់រឹងប៉ឹងឡើង។ ខ្ញុំបាននិយាយជាមួយគាត់ថា "សូមម៉ែវិលមក
រកពួកកូន"។ នៅពេលពុកខ្ញុំនិយាយថា "Lorna សូមអូនវិលត្រឡាប់មកអូន បងស្រឡាញ់
អូន" ពេលនោះម្ដាយរបស់ខ្ញុំក៏ដឹងខ្លួន។ គាត់បើកភ្នែក និងចាប់ដៃខ្ញុំ"។
អ្នកស្រី Lorna មកពី Prestonpans, East Lothian ត្រូវបាននាំទៅកាន់មន្ទីរពេទ្យសង្គ្រោះបន្ទាន់
កាលពីថ្ងៃទី ១០ កុម្ភៈ បន្ទាប់ពីជម្ងឺបេះដូងធ្វើទុក្ខនៅឯផ្ទះ។ បន្ទាប់ពីការស្លាប់ហើយរស់ឡើង
វិញបែបនេះ គ្រូពេទ្យបានព្រមានថា ខួរក្បាលរបស់អ្នកជម្ងឺនេះអាចនឹងមិនដំណើរការដូច
បានដូចធម្មតា។ ទោះជាយ៉ាងនេះក្ដី ការពិនិត្យកាលពីប៉ុន្មានថ្ងៃមុនបានអោយដឹងថា ខួរ
ក្បាលរបស់គាត់មិនមានសញ្ញាណាមួយបង្ហាញអំពីរបួសនោះទេ។
David Farquharson ជាគ្រូពេទ្យម្នាក់នៅមជ្ឈមណ្ឌលសុខាភិបាល Lothian ថ្លែងថា ៖ "ពិតជា
មិនគួរអោយជឿថា គាត់រស់ឡើងវិញបាន ដោយសារតែមុខងារសំខាន់ក្នុងរាងកាយបានរង
ឥទ្ធិពលខ្លាំង។ នេះពិតជាករណីកម្រជួបប្រទះ"៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ NS