CamNews

តារា 

Seungri សុខចិត្តឈប់រៀនដើម្បី Big Bang


ក្នុងថ្ងៃនេះកម្មវិធីទូរទស្សន៍កូរ៉េ Entertainment in TV បានប្រកាសថា Seungri សមាជិក
ក្រុម Big Bang បានសុំឈប់ពីការសិក្សានៅសាកលវិទ្យាល័យ Chung Ang University
ដែលគេកំពុងសិក្សាផ្នែកសម្ដែង និងគ្រប់គ្រងមហោស្រប ហើយខាងសាកលវិទ្យាល័យ
បានបញ្ជាក់ប្រាប់ថា Seungri បានមកដាក់ពាក្យសុំឈប់នៅការិយាល័យកណ្ដាល
កាលពីពេលថ្មីៗនេះដោយសារគេត្រូវការពេលវេលាដើម្បីកសាង Big Bang អោយល្បី ឡើងវិញនេះអាចជាការសម្រេចចិត្តប្រាកដមួយរបស់គេ ហើយព្រោះថាគេមិនអាច
សំដៅទៅលើអាជីពជាសិល្បះករជាមួយនឹងការសិក្សាក្នុងពេលតែមួយបាននោះទេ។ កាលពីឆ្នាំ២០០៦ Seungri បានបោះបង់ការសិក្សានៅវិទ្យាល័យម្ដងរួចមកហើយដោយ សារតែជាប់រវល់ជាមួយនឹង Big Bang តែសំណាងល្អ ដែលគេអាចប្រលងជាប់ និងបន្ត ការសិក្សានៅសាកលវិទ្យាល័យបានកាលពីឆ្នាំ២០០៩។ ដោយថ្មីៗនេះ Big Bang បាន ត្រលប់ចូលមកក្នុងវិស័យសិល្បះវិញ តាមរយះការចេញអាល់ប៊ុមថ្មី ដែលមានចំណង
ជើងថា Alive ហើយធ្វើអោយ Big Bang ទទួលបានកាគាំទ្រយ៉ាងខ្លាំងនិងនៅមានការចុះ
សម្ដែងជាច្រើនទៀតផងដែរ ដែលធ្វើអោយមានការប៉ះពាល់យ៉ាងខ្លាំងដល់ពេលវេលា
សមាជិកក្រុមដែលកំពុងបន្តការសិក្សាដូចជា Seungri នេះជាដើម។ ចំនែកឯខាង YG
Entertainment ក៏បានបញ្ជាក់ចំពោះព័ត៌មាននេះផងដែរថា Seungri និងត្រូវការពេលវេលា ដើម្បីចេញសម្ដែង ដែលជាហេតុនាំអោយគេមិនអាចចូលសិក្សាបាន តែយ៉ាងណាគេ
នឹងចាប់ផ្ដើមការសិក្សារបស់គេបន្តទៀត តែមិនមែនចូលរៀននៅសាកលវិទ្យាល័យនោះ
ទេតែគេនឹងដាក់ពាក្យចូលរៀនលើប្រព័ន្ធ Internet ជាមួយនឹងសាកលវិទ្យាល័យ Global
Cyber University។
ដោយ៖ វឌ្ឍនា
ប្រភពពី៖ soompi

Tags: kpopbig bang