CamNews

ភាពយន្ត 

Fast & Furious 7 ពន្យាពេល ដាក់បញ្ចាំង រហូតដល់ឆ្នាំ ២០១៥

ជាមួយនិង ការស្លាប់របស់ តារាសំដែង Paul Walker តួឯក ក្នុងរឿង Fast & Furious ត្រូវបាន អ្នក​គាំទ្រ និងទស្សនិកជន មានមន្ទិល សង្ស័យជាខ្លាំង ថាតើរឿង នេះនឹង ទៅជាយ៉ាង ណាចំពោះ កន្លែង​ដែល Paul Walker មិនទាន់ សំដែងអស់ ?

ឈុតចុងក្រោយបង្អស់ របស់ Paul Walker

យើងបាន ដឹងហើយថា Cody Walker ដែលត្រូវជា ប្អូនប្រុសរបស់ Paul Walker នឹងចូលសំដែង ក្នុង រឿងនេះ ដើម្បីបំពេញ ចន្លោះប្រហោង របស់បងប្រុស ។ ខាងផលិតកម្ម Universal Picture ក៏បញ្ជាក់ ផងដែរថា Brian O'Conner នឹងនៅតែ មានឈ្មោះ ក្នុងរឿងនេះ ។ ហេតុផល នេះហើយ ដែលធ្វើឲ្យ ទស្សនិកជន មានមន្ទិល សង្ស័យ ។ យើងក៏នៅ មិនទាន់ដឹង ផងដែរថា តើសាច់រឿង នឹងទៅជា យ៉ាង ណាទៅ នោះគឺវា ស្រេចទៅលើ អ្នកដឹកនាំ រឿងលោក James Wan ដែលកំពុង តែញាប់ដៃ ញាប់ជើង កែប្រែសាច់ រឿងនេះ ។

The final image of Paul Walker in the movie "Fast 7" 3

ជាមួយគ្នា នោះផងដែរ Universal Picture ក៏បានប្រកាស ប្រាប់ដែរថា ការចេញដាក់ បញ្ចាំងរឿង នឹងត្រូវ លើកទៅឆ្នាំ ក្រោយខែ មេសា ២០១៥ ដែលពីដំបូង រឿងនេះ ត្រូវចេញ នៅខែ កក្កដា ២០១៤ នេះឯង ៕ 

 


ប្រែសម្រួល ៖ លីលី
ប្រភព ៖ freep 


Tags: star movie entertainment actor paul walker vin diesel the rock jason statham fast & furious