CamNews

តារា 

នាង Courtney Stodden ស៊ីចស៊ី ជាមួយស្បែកជើងកែងកំរាស់ក្រាស់

នាង Courtney Stodden ត្រូវបានប្រភពសារព័ត៌មានតាមប្រមាញ់រូបដ៏ស៊ិចស៊ីរបស់នាង
បាន
ខណៈពេលដែលនាងបានដើរ​  Shopping ​ ជាមួយនឹងម្តាយរបស់នាងនៅឯរដ្ឋ Los
Angeles សហរដ្ឋអាមេរិក។

គួរបញ្ជាក់ផងដែរថា រូបភាពដែលត្រូវអ្នកកាសែតប្រមាញ់បាននេះហើយ ក៏បានធ្វើអោយគេហទំព័រ
មួយចំនួនបានចុះនូវទំព័រមុខរបស់ខ្លួន ជាមួយនឹងរូបថតដ៏ស៊ិចស៊ីរបស់តារាចម្រៀងស្រីវ័យ 17 ឆ្នាំ។
លើសពីនេះទៅទៀត បើយោងតាមគេហទំព័រសារព័ត៌មាន The Daily Mail បានបញ្ជាក់អោយដឹងថា
ករណីនាង Courtney Stodden ដើរ Shopping  លើកនេះ  ស្វាមីរបស់នាងដែលជាតារាសម្តែងប្រុស
នឹងមានឈ្មោះថា  Doug មិនបានចូលរួមដើរកំដរនោះទេ តែបែរជាឃើញម្តាយរបស់នាងទៅវិញ ។

គួរបញ្ជាក់ផងដែរថា  អ្វីដែលប្រភពសារព័ត៌មានភាគច្រើន  ​ បានលើកឡើងទាក់ទិនពីការដើរផ្សារ
របស់តារាចម្រៀងស្រីរូបនេះ មិនត្រឹមតែនិយាយពីរូបរាងដ៏ស៊ិចស៊ីរបស់នាងប៉ុណ្ណោះទេ តែអ្វីដែល
ជាភាពទាក់ទាញនោះគឺថា ស្របពេលដែលនាងពាក់ស្បែកជើងកែង  ដែលមានកំរាស់ក្រាស់ គួប
ផ្សំជាមួយនឹងរាងរៅដ៏ស៊ិចស៊ីរបស់នាង បានធ្វើអោយមនុស្សភាគច្រើនមិនក្រឡេកមើលមិនបាន៕

ដោយ ៖ រិទ្ធី
ប្រភព ៖ dailymail


Tags: international news strange entertainment star