អាវយឺតដែលពាក់បង្អួត បញ្ចេញនូវដើមទ្រូងដ៏ទ្រលុកទ្រលន់ កំពុងតែទទួលបាន នូវការពេញនិយម យ៉ាងឆាប់រហ័ស នៅក្នុងពិភពយុវវ័យ នៅប្រទេសជប៉ុន។ ជាក់ស្តែង ផ្ទុយពីការគិតរបស់អ្នកទាំងអស់ គ្នា ដើមទ្រូងដ៏ធំគួរឲ្យក្នាញ់នោះ វាគ្រាន់តែជារូបភាពបែប 3D តែប៉ុណ្ណោះ គឺមិនមែនជាដើមទ្រូងពិតៗ របស់អ្នកពាក់ឡើយ។
តាមប្រភពព័ត៌មានពី Daily Mail យុវវ័យជប៉ុន កំពុងតែបង្ហាញពីភាពទាន់សម័យរបស់ពួកគេ រហូត ដល់ធ្វើឲ្យមនុស្សជាច្រើន មានការភ្ញាក់ផ្អើល។ នោះគឺការពាក់នៅលើដងខ្លួន នូវម៉ូដអាវទាន់សម័យ មួយដែលមានរូបភាព ត្រូវបានកាត់មួយចំណែកចេញ បញ្ចេញនូវដើមទ្រូងដ៏ធំស៊ិចស៊ី។
ម៉ូដអាវបង្ហាញដើមទ្រូងដ៏ធំនេះ បន្ទាប់ពីបង្ហាញនៅលើទីផ្សារ វាក៏ទទួលបានការចាប់អារម្មណ៍ចូលចិត្ត យ៉ាងច្រើនពីសំណាក់មិត្តៗយុវវ័យជប៉ុន។ គំរូអាវដ៏ល្បីនេះ ត្រូវបានរចនាម៉ូតដោយ Takayuki Fukuzawa ដែលជាអ្នករចនាម៉ូតម្នាក់ ចូលចិត្តនូវការចនាម៉ូតសម្លៀកបំពាក់ ដែលមានលក្ខណៈ Fashion មិនដូចគេ ថ្មីប្លែក និងបែបកំប្លែង។
សូមទស្សនារូបភាព នៃម៉ូដអាវបង្ហាញដើមទ្រូងដ៏ធំស៊ិចស៊ីបែប 3D ដែលកំពុងតែពេញនិយមពី សំណាក់យុវវ័យជប៉ុន ខាងក្រោមនេះ ទាំងអស់គ្នា៖
ប្រែសម្រួល៖ សិលា
ប្រភព៖ zing