CamNews

កីឡាអន្តរជាតិ 

Ronaldo ព្យាករណ៍​ក្រុម​ជំរើសជាតិដែលអាច ដណ្តើម​ពាន​រង្វាន់​EURO ២០១២

កីឡាតំលៃថ្លៃបំផុតលើពិភពលោក និងក៏ជាតារា​បាល់​ទាត់​ជម្រើស​ជាតិ​ព័រទុយ​ហ្គាល់គឺ​ ​
Cristiano​ Ronaldo ​បាន​និយាយ​ទៅ​កាន់​អ្នក​សារ​ព័ត​មាន​ថា៖​ ក្រុម​ជម្រើស​ជាតិ​ដែល​ខ្ញុំ​
ពេញ​ចិត្ត ​ហើយ​សង្ឃឹម​ថា​អាច​នឹង​ឈ្នះ​ពាន​រង្វាន់​ EURO ២០១២​គឺ ​អេស្ប៉ាញ,​អាល្លឺម៉ង់
​និង​ហូឡង់។​​

កីឡាករ​​វ័យ​២៧​ឆ្នាំ​រូប​នេះ​បាន​បន្ត​ទៀត​ថា​ សំរាប់​EURO ២០១២​នេះ​ប្រទេស​ដែល​មាន​ឱកាស​ឡើង
គ្រប់គ្រងតំណែងជាម្ចាស់ពានEURO ២០១២ មាន​ដូចជា ​អេស្ប៉ាញ,​អាល្លឺម៉ង់, ហូឡង់, ​អ៊ីតាលី​ និង
​ព័រទុយ​កាល់​​ ប៉ុន្តែ​ប្រទេស​ដែល​មានឥទ្ធិពលខ្លាំង​ជាង​គេ​មានបីប្រទេស​គឺ អេស្ប៉ាញ,​អាល្លឺម៉ង់ ​និង ​
ហូឡង់​។​

Cristiano​ Ronaldo

Ronaldo​ បាន​បន្ថែម​ទៀត​ថា​ព័រទុយ​ហ្គាល់​ស្ថិត​នៅ​ក្នុង​ពូល​ដែលពិបាកជាមួយនឹងក្រុមខ្លាំងៗដូចជា
​ដឺនម៉ាក ​អាល្លឺម៉ង់ ​និង ​ហូឡង់​ ដែលជាក្រុម​គ្រោះ​ថ្នាក់​បំផុត។​ ទោះ​បីជា​ក្រុម​ទាំង​បីនេះ​(អេស្ប៉ាញ,​
អាល្លឺម៉ង់​និង​ហូឡង់)​ មាន​សំពាធ​លើស​លុបក៏ដោយ​ ក៏ខ្ញុំនឹង​បេ្តជ្ញា​ចិត្ត​លេងឲ្យបានល្អបំផុតដើម្បី
ជួយក្រុមជំរើសជាតិ​ព័រទុយហ្គាល់​របស់ខ្ញុំទទួលបានលទ្ធផលល្អបំផុតតាមដែលអាចធ្វើទៅបាន៕

ដោយ៖ ណាណូ
ប្រភព៖ football


Tags: Cristiano​ Ronaldo euro 2012 sports