CamNews

ភាពយន្ត 

តុក្កតា Doraemon ត្រៀមបង្ហាញខ្លួន ក្នុងភាពយន្តខ្នាតធំបែប 3D

បើទស្សនិកជន ចូលចិត្តមើលតុក្កតាចាស់ៗនោះ ទស្សនិកជនច្បាស់ជាស្គាល់រឿងតុក្កតាជប៉ុន
មួយដែលនិយាយអំពី កូនឆ្មាវេទមន្តមួយ ឈ្មោះថា Doraemon ។ ប្រសិនបើអ្នកជាអ្នកគាំទ្ររឿង
នេះ Camnews សុំប្រកាសអំពីដំណឹងល្អមួយ ។

Cat Doraemon lifelike 3D movie first 1

ថ្មីៗនេះដំណឹងមួយបានធ្វើអោយ ទស្សនិកជនរបស់ Doraemon សប្បាយចិត្តជាខ្លាំង ។ ដំណឹង
នោះបានអោយដឹងថា រឿងតុក្កតា Doraemon បាននិងកំពុងត្រៀមថតជារឿង ខ្នាតធំជាលក្ខណៈ
3D ហើយ ។

ចំណងជើងរបស់រឿង Doraemon នឹងមានឈ្មោះថា Stand By Me, Doraemon ហើយនឹងដឹកនាំ
រឿងដោយលោក Takashi Yamazaki ។ លោក Takashi Yamazaki បានប្រាប់ថាលោកនឹងខំប្រឹង
ធ្វើអោយរឿងដ៏ល្អ ពីកុមារភាពរបស់ទស្សនិកជនមួយនេះ អោយកាន់តែល្អទៀតជាប្រភេទ 3D ។
ហើយរឿង Stand By Me, Doraemon នឹងចាក់បញ្ចាំងនៅឆ្នាំ ២០១៤ នេះហើយ ។

Cat Doraemon lifelike 3D in the first 3 movies

គួរបញ្ជាក់ផងដែរថារឿងតុក្កតា Doraemon បានចាប់ផ្តើមចាក់បញ្ចាំង ចាប់តាំងតែពីឆ្នាំ ១៩៧៩
មកម៉្លេះ ហើយមានវគ្គខ្លីៗច្រើនជាង ២០០០ វគ្គទៀត ។ រឿងនេះក៏បានក្លាយជារឿងតុក្កតាមួយ
ដ៏មានប្រជាប្រិយភាព រហូតមកដល់សព្វថ្ងៃ ៕



ប្រែសម្រួល ៖ លីលី
ប្រភព ៖ k14 


Tags: movie anime manga 3d doraemon