CamNews

ភាពយន្ត 

កំពូលភាពយន្តទាំង ៧ ប្រចាំឆ្នាំ ២០១២

ក្នុងឆ្នាំ ២០១២ នេះយើងសង្កេតឃើញខ្សែភាពយន្តជាច្រើនដែបានចេញផ្សាយក្នុងនោះយើង
សូមនាំយកខ្សែភាពយន្តបន្ទាប់បន្សំចំនួន ៧ រឿងដែលរកប្រាក់ចំណូលបានច្រើនបំផុតមកជូន
លោកអ្នកបានដឹង ដោយក្នុងនោះ យើងមិននិយាយដល់ខ្សែភាពយន្តរឿង The Avangers នោះ
ទេព្រោះខ្សែភាពយន្តនេះគឺជាខ្សែភាពយន្តដែលអ្នករាល់គ្នាស្គាល់រួចមកហើយ។

១. The Battleship

Rihanna ពិតជាធ្វើបានល្អក្នុងខ្សែភាពយន្តនេះ ប៉ុន្តែនាងមិនមែនជាតួឯកនោះទេ ក្នុងខ្សែភាព
យន្តនេះចំណាយអស់ ២០៩ លានដុល្លា និងរកបានមកវិញ ៣០២ លានដុល្លាអាមេរិក។

២. John Carter

អ្នកដែលធ្លាប់បានទស្សនា The Battleship មុខជាចាំតួសម្ដែងក្នុងរឿង John Carter ជាមិនខាន
ក្នុងនោះគេបានដើរតួជាតួឯកទាំង ២ រឿង ក្នុងរឿងនេះបានចំណាយអស់ ២៥០ លានដុល្លានិង
រកមកវិញបានជាង ២៨០ លានដុល្លា។

៣. Dark Shadows

ខ្សែភាពយន្តនេះមិនត្រូវបាននាំចូលមកចាក់បញ្ចាំងនៅកម្ពុជានោះទេតែវាគឺជាខ្សែភាពយន្តមួយ
ដ៏ល្អក្នុងនោះ Johnny Depp នោះតែសម្ដែងបានល្អ ភាពយន្តនេះចំណាយអស់ ១៥០ លានដុល្លា
និងរកប្រាក់បាន ២៤០ លានដុល្លា។

៤. Rise of The Guardians

ខ្សែភាពយន្តនេះនៅបន្តចាក់បញ្ចាំងនៅរោងភាពយន្ត Legend នៅឡើយ ខ្សែភាពយន្តនេះចំនាយ
អស់ ១៤៥ លានដុល្លា និងរកប្រាក់បានមកវិញ ២២២ លានដុល្លា។

៥. Total Recall

ទោះបីជាវាជាខ្សែភាពយន្តដែលថតយកតាមខ្សែភាពយន្តកាលពីជាង ២០ ឆ្នាំមុនក្ដី ក៏វានៅតែ
មានមនុស្សជាច្រើនដែលគាំទ្រខ្សែភាពយន្តនេះ ខ្សែភាពយន្តនេះចំណាយអស់ ១២៥ លានដុល្លា
រកបានមកវិញចំនួន ១៩៨ លានដុល្លា។

៦. Ghost Rider: Spirit of Vengeance

ខ្សែភាពយន្តរឿង Ghost Rider របស់ Nicolas Cage កាលពីឆ្នាំ ២០០៧ គឺជាខ្សែភាពយន្តដែល
ទទួលបានជោគជ័យហើយសម្រាប់ឆ្នាំ ២០១២ នេះភាគទី ២ របស់រឿងនេះក៏មិនជាជាងឆ្នាំ ២០០៧
ប៉ុន្មានដែរ ដោយចំណាយអស់ ៥៧ លានដុល្លា រកបានមកវិញចំនួន ១៣៣ លានដុល្លា។

៧. Mirror Mirror

ខ្សែភាពយន្តនេះគឺមិនបានយកមកចាក់បញ្ចាំងនៅកម្ពុជានោះទេ តែខ្សែភាពយន្តនេះត្រូវបានគេ
ចាត់ទុកជាខ្សែភាពយន្តដែលមានប្រជាប្រិយភាព ក្នុងនោះគេចំណាយអស់ ៨៥ លានដុល្លា និង
រកបានមកវិញចំនួន ១៦៦ លានដុល្លា៕

ដោយ៖ ផានិត
ប្រភពពី៖ bizinsider 


Tags: movie 2012