CamNews

តារា 

Teen Top ល្បីពេក?


កាលពីថ្មីៗនេះក្រុមចម្រៀង Teen Top បានចេញដំណើរទៅ Taiwan ដើម្បីរៀបចំការសំនេះ
សំណាលជាមួយប្រិយមិត្តអ្នកគាំទ្រនៅក្រៅប្រទេស ដំបូងបង្អស់ក្នុងអាជីពរបស់គេ ដោយ
កម្មវិធី "2012 Teen Top Crazy Fan Meeting" បានប្រារព្ភទៅកាលពី២ថ្ងៃមុននេះ ព្រមជា
មួយនឹងការធ្ចើសន្និសិទ្ធកាសែតមួយផងដែរ។

យ៉ាងណាដោយមិននឹកស្មានដល់ថា វត្តមានរបស់ក្រុម Teen Top បានធ្វើអោយមានបញ្ហា
អ្នកនាំពាក្យប្រចាំក្រុមបានប្រាប់ថា មានបញ្ហាបន្តិចបន្តួចដែលនាំអោយបាត់បង់សណ្ដាប់
ធ្នាប់ព្រោះតែវត្តមានរបស់ក្រុម Teen Top នៅ Taiwan គេបានប្រាប់បញ្ជាក់ផងដែរថានៅ
ពេលដែលរថយន្តដែលដឹកនាំក្រុម Teen Top បានចាកចេញពីអាកាសយាន្តដ្ឋាន មានក្រុម
ប្រិយមិត្ត អ្នកគាំទ្រជាច្រើន បានជិះរថយន្ត Taxi ដេញតាម ប្រមាណជាង២០រថយន្តដែល
បណ្ដាលអោយមានការស្ទះចរាចណ៍ និងមានគ្រោះថ្នាក់ប៉ះពារគ្នា ជាច្រើនដោយសារតែ
ការប្រដេញតាមរថយន្តដែលដឹកនាំក្រុមចម្រៀងមួយនេះ ប៉ុន្តែជាសំណាងណាស់ដែល
ពុំមានគ្រោះថ្នាក់អ្វីធំដុំនោះទេ គ្រាន់តែបណ្ដាលអោយមានរថយន្តខូចខាត និងមានការកក
ស្ទះចរាចណ៍ប៉ុន្មានម៉ោងប៉ុណ្ណោះ។

បើយើងគិតទៅវាប្រៀបបានជាដំណឹងហួសចិត្តមួយ។ ក្នុងពិធីជួបជុំសម្ដែងជាមួយប្រិយមិត្ត
នេះមានមនុស្សប្រមាណជាង២០០០នាក់បានចូលរួម។ ហើយ Teen Top ក៏មានគំរោងក្នុង
ការចេញទៅតាមបណ្ដាប្រទេសផ្សេងៗក្នុងអាស៊ី និងអ៊ឺរ៉ុបផងដែរ។
ដោយ៖ វឌ្ឍនា
ប្រភពពី៖ soompi

Tags: kpopteen top