CamNews

យល់ដឹង 

Steve Jobs វិរៈបុរសរបស់ស្រីៗ


ទោះបីជា Steve Jobs បានចាកលោកនេះទៅហើយក្ដីក៏ Steve Jobs នៅតែជានិមិត្តរូបមួយ
ដល់មនុស្សគ្រប់រូបជាពិសេសគឺស្រីៗដែលស្រីគ្រប់គ្នាបានទុកគាត់ជាវិរះបុរសម្នាក់តាមរយៈ
សមិទ្ធផលទាំងឡាយដែលកើតចេញពីស្នារដៃរបស់ Steve។ នៅពេលដែល Apple បាន
បញ្ចេញ iMac ជាលើកដំបូងនៅលើទីផ្សារឆ្នាំ ១៩៩៨ វាពុំទទួលបានជោកជ័យណាស់ណា
នោះទេ ប៉ុន្តែមនុស្សច្រើនណាស់ដែលគេនិយាយថាវាជា Computer មួយដែលរៀបចំមក
មានសោភ័ណ្ឌភាពស្អាតបំផុត ហើយងាយស្រួលក្នុងការប្រើដោយសារតែភាពសាមញ្ញ
របស់វា មិនសុំាំញុំាំច្រើនបើប្រៀបទៅ Window ហើយស្រីៗអាចប្រើប្រាស់បានយ៉ាងងាយ
ទោះបីជាវាមិនសូវបានគេប្រើទូលំទូលាយក៏ដោយ ហើយនៅមានសម្ភារៈជាច្រើនទៀត
ដែលកើតចេញពីការគិតដែលអត់ប្រយោជន៍ ក្លាយជាសម្ភារៈដែលអាចបង្ហាញពីភាពថ្លៃថ្នូរ
និងសាមញ្ញ មិនថាទូរសព្ទ PDA ហើយបានកែឆ្នៃ Computer ដែលជារបស់រញ៉េរញ៉ៃប្រចាំ
ការិយាល័យមកជាឧបករណ៍កំសាន្ត និងមានពោពេញទៅដោយពណ៌ស្រស់ស្អាតដែល
ធ្វើអោយជីវិតមនុសស្រីភាគច្រើនបានរស់នៅជាមួយពិភព Digital។ Steve Jobs បាន
ស្លាប់នៅថ្ងៃទី៥ខែតុលាឆ្នាំទៅមិញក្នុងអាយុ៥៦ឆ្នាំ តែទោះបីជាគាត់បានចាកលោកនេះ
ទៅបាត់ក៏ដោយក៏ស្នាដៃរបស់លោកបានបន្សល់ទុកនៅជាច្រើនដែលសុទ្ធសឹងតែជារបស់
ដែលមានប្រយោជន៍ហើយសាមញ្ញ។
ដោយ៖ វឌ្ឍនា
ប្រភពពី៖ divinecaroline

Tags: