CamNews

យល់ដឹង 

អាគារខ្ពស់អស្ចារ្យដែលអាចមើលឃើញ ថ្ងៃលិចចំនួនពីរដង


អារាប់៖ ឌូបៃ (Dubai) ជាទីក្រុងដែលមាប្រជាប្រិយភាពបំផុតក្នុងពិភពអារ៉ាប់។ វាជាឋានសួគ៌
លោកីយ៍នៃពួកអភិជនអារ៉ាប់ ដែលចូលចិត្តរស់នៅទីនោះ។ ឌូបៃក៏ជាទីក្រុងដែលចាប់ចំណាត់
ថ្នាក់ក្នុងពិភពលោក ខាងអាគារខ្ពស់ៗដែរ។



Burj Khalifa ជាអាគារប្រភេទ Skyscraper ដែលមានកំពស់ ៨២៨ ម៉ែត្រឈរនៅកណ្ដាលទី
ក្រុងឌូបៃ នៃប្រទេសអារ៉ាប់។ វាជាអាគារខ្ពស់កប់មេឃដែលត្រូវបានគេសាងសង់តាំពីឆ្នាំ​ ២០០៤។​
បើយើងឈរលើអាគារនេះ​ យើងអាចមើលឃើញអ្វីៗដែលនៅជុំវិញខ្លួនរហូតដល់ចម្ងាយ៦០ម៉ៃស៍
(Mile) ជាពិសសេគឺអាចមើលថ្ងៃលិចរហូតដល់ពីរដង។

បើតាមភ្ញៀវដែលចូលមកសម្រាកទីនេះបាននិយាយថា អាគារនេះវាបានបង្ហាញភាពអស្ចារ្យរបស់
វាគឺថា៖ នៅពេលដែលយើងឈរនៅជាន់មួយជិត ជាន់ខ្ពស់បំផុតនៃអាគារយើងអាចមើលឃើញថ្ងៃ
លិចបាត់ម្ដង។ តែពេលយើងរត់ឡើងទៅកាន់ជាន់ខ្ពស់បំផុតនៃអាគារ យើងនឹងអាចមើលឃើងថ្ងៃលិច
ចុះបាត់ម្ដងទៀត។
នេះជាវីដេអូរក្លីបនៃថ្ងៃលិច សូមចុចដើម្បីមើល៕





 

ដោយ៖ សារិន
ប្រភព៖ dailymail

 

 

 

 


Tags: Tuorism