CamNews

តារា 

Gong Xinliang ត្រូវគេរិះគន់ថា ឆ្លៀតឱកាសបង្ហាញ សាច់ភ្លៅ

Gong Xinliang ត្រូវគេរិះគន់ថា ឆ្លៀតឱកាស ក្នុងសន្និសីទកាសែត ឧទ្ទេសនាមខ្សែភាពយន្ដ
ថ្មី ដើម្បីបង្ហាញសាច់ភ្លៅ ប៉ុន្ដែលេចចេញទាំងស្លាកស្នាមធំផងដែរ។

កាលពីថ្ងៃទី ២៤សីហា Gong Xinliang បានមានវត្តមាននៅក្នុងសន្និសីទកាសែតមួយ ឧទ្ទេស
នាមខ្សែភាពយន្ដថ្មី នៅក្រុង ប៉េកាំង។ វត្តមានរបស់នាង ទទួលបានចាប់អារម្មណ៍ច្រើនពី
សំណាក់អ្នកដែលបានចូលរួម ប៉ុន្ដែ Gong Xinliang ក៏ត្រូវបានគេរិះគន់យ៉ាងខ្លាំងក្លាផងដែរ
ថា​មានចេតនាក្នុងការបង្ហាញសាច់ភ្លៅ និង bikini របស់ខ្លួនក្នុងឱ្យកាសនេះ។

សារព័ត៌មានមួយចំនួនរបស់ចិន និយាយថា ពិធីនេះនឹងប្រព្រឹតទៅបានយ៉ាងល្អ ប្រសិន Gong
Xinliang មិនបានបង្កអោយមានបញ្ហាចេញ bikini និងស្លាកស្នាមនៅលើភ្លៅរបស់ខ្លួននោះទេ។

ប៉ុន្ដែ ក្រោយមក Gong Xinliang​​ បាននិយាយថា នាងមានការប្រុងប្រយ័ត្នខ្លាំងណាស់
ប៉ុន្ដែនៅតែមានការថ្លោះធ្លោយ៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ k14

 

 


Tags: Gong Xinliang sexy star china