CamNews

យល់ដឹង 

White Valentines� Day ១៤ មិនា ថ្ងៃពិសេសនៃក្ដីស្រលាញ់នៅជប៉ុន

]
ថ្ងៃនេះគឺជាថ្ងៃទី១៤មិនាដែលជាថ្ងៃពណ៌ស ឬថ្ងៃ White Valentines� Day នៅប្រទេសជប៉ុន
ដែលកម្មវិធីនេះត្រូវបានប្រព្រឹត្តិឡើងជាបុណ្យនៃសេចក្ដីស្រលាញ់ប្រចាំប្រទេសជប៉ុន។
កម្មវិធីនេះត្រូវបានចាប់ប្រារព្ភជាសកលក្នុងប្រទេសជប៉ុនពីឆ្នាំ១៩៨០ ដែលតែងតែចាប់ផ្ដើម
ធ្វើនៅថ្ងៃទី១៤មិនារាល់ឆ្នាំ តែដើមកំណើតនៃបុណ្យនៃក្ដីស្រលាញ់នេះចេញមកពីទីក្រុង
Fukuoka ក្នុងឆ្នាំ១៩៧៨ និងត្រូវបានគេដាក់ឈ្មោះថាជា White Day ឬ White Valentines�
Day ក្នុងឆ្នាំ១៩៨៤រហូតមកដល់សព្វថ្ងៃ។

ដោយថ្ងៃទី១៤កុម្ភះគឺជាថ្ងៃសម្រាប់ស្រីៗជូនសូកូឡាដល់ប្រុសៗដើម្បីបង្ហាញពីទឹកចិត្ត
ស្រលាញ់ ទើបគេបង្កើតថ្ងៃនេះឡើងដើម្បីអោយប្រុសៗ ជូនជាកាដូរដល់ស្រីៗដើម្បី
ឆ្លើយតបនិងសូកូឡាកាលពីមួយខែមុន។ ធម្មតាទេដែលបុណ្យនៃក្ដីស្រលាញ់ត្រូវបាន
គេប្រារព្ភឡើងមួយឆ្នាំម្ដងតែទោះបីជាជប៉ុនមានពីរដងក្នុងមួយឆ្នាំក៏ដោយក៏យើងនៅ
តែអាចបង្ហាញក្ដីស្រលាញ់របស់យើងអោយនរណាម្នាក់
បានដឹងជារៀងរាល់ថ្ងៃ។

ដោយ៖ វឌ្ឍនា
ប្រភពពី៖ zing