CamNews

តារា 

Justin Bieber ជួបនឹងគ្រោះថ្នាក់ចរាចរណ៏ ទៀតហើយ!! (មានវីដេអូ)

Justin Bieber ត្រូវបានគេបុកពីក្រោយ ខណៈពេលគេកំពុងបើក ឡានម៉ាក Ferrari ពណ៌ក្រហម នៅឯហូលីវូដខាងលិច។



បើតាមគេហទំព័រ TMZ កាលពីម្សិលមិញពេលថ្ងៃត្រង់ ខណៈពេលJustin កំពុងធ្វើដំណើរនៅតាមផ្លួវ នៅឯហូលីវូដខាងលិច ក៏បានសង្កេតឃើញថា ឡានរបស់ក្រុមអ្នកប្រម៉ាញ់រូប កំពុងបើកតាមពីក្រោយ ហើយ Justin បានជាន់ហ្វ្រាំង យ៉ាងខ្លាំង ធ្វើឲឡាន ក្រុមអ្នកប្រម៉ាញ់រូបនោះ បានទៅបុក ពីក្រោយគូទឡាន របស់គេតែម្តង។ សំណាងល្អ Justin មិនបានរងរបួស ហើយក៏បានចាកចេញទៅ រឺឯអ្នកប្រម៉ាញ់ ក៏មិនបានរងរបួសអីដែរ។ ចំណែកឯ ឡានរបស៉ពួកគេទាំងពីរវិញ មិនសូវជាខូចខាតធ្ងន់ធ្ងរប៉ុន្មានទេ។

គ្រោះថ្នាក់ចរាចរណ៏លើកនេះ មិនមែនជាគ្រោះថ្នាក់លើកដំបូងសំរាប់ Justin ទេ។​ កាលពីប៉ុន្មានខែមុន Justin ក៏បានជួបនឹងគ្រោះថ្នាក់ចរាចរណ៏មួយ នៅឯ Beverly Hills ដែរ ហើយក៏គ្មាននរណាម្នាក់រងរបួស អ្វីដែរ។


 


ប្រែសំរួលដោយ៖  មុន្នី
ប្រភព៖  cambio 

 


Tags: Justin Bieber car accident