បើតាមការត្រួតពិនិត្យថ្មីៗនេះរបស់ក្រុមហ៊ុន network security McAfee, Ronaldo
ជាគន្លឹះដែលផ្តល់នូវគ្រោះថ្នាក់ច្រើនបំផុត សំរាប់អ្នកប្រើប្រាស់អ៊ីនធឺណេត។
Ronaldo កំពុងក្លាយជាកីឡាករមួយក្នុងចំណោមកីឡាករដែលគេយកចិត្តទុកដាក់ ចង់ដឹងច្រើន
ជាងគេនៅលើពិភពលោក។ ចំនួនអ្នកដែលចូលអ៊ីនធឺណេតដើម្បីស្វែងរកព័ត៌មានពីតារាបាល់
ទាត់សញ្ជាតិពរទុយហ្គាល់រូបនេះឡើងដល់រាប់លានដងក្នុងមួយថ្ងៃ។ នេះជាកត្តាបង្កភាពងាយ
ស្រួលដល់ក្រុម hacker, បទឧក្រិដ្ឋព័ត៌មានវិទ្យាប្រើប្រាស់នូវវីរុសអ៊ីនធឺណេតក្នុងបំណងអាក្រក់។
តាមការពិនិត្យរបស់ក្រុមហ៊ុន McAfee ក្នុងពិភពកីឡាករ “Cristiano Ronaldo” ជាគន្លឹះដែលផ្តល់នូវ
ភាពមានគ្រោះថ្នាក់ធំបំផុតសំរាប់អ្នកប្រើប្រាស់អ៊ីនធឺណេត។ ចំណែកនិយាយពីក្រុមជំរើសជាតិវិញ
“France” និង “Portugal” ជាគន្លឹះពីរដែលផ្តល់គ្រោះថ្នាក់បំផុត។
ស្វែងរកព័ត៌មានពី Ronaldo អាចបង្កមហន្តរាយដល់អ្នកប្រើប្រាស់អ៊ីនធឺណេត
អ្នកតំណាងរបស់ក្រុមហ៊ុន McAfee បាននិយាយថា: “បើសិនជាអ្នកគាំទ្រចូលអ៊ីនធឺណេតដោយ
វាយពាក្យគន្លឹះ ឧទាហរណ៍ ‘Cristiano Ronaldo’, ‘Cristiano Ronaldo download’, ‘Cristiano Ronaldo
photos’ រឺ ‘Cristiano Ronaldo videos’ ក្រុមជនអាក្រក់អាចនឹងយកពាក្យទាំងនេះ បញ្ចូលវីរុសអ៊ីនធឺ
ណេតកាចសាហាវតាម link រឺ website។ បើសិនជាមិនបានប្រយ័ត្ន អ្នកប្រើប្រាស់អាចនឹងត្រូវក្រុម
hacker បើកចូលកុំព្យូទ័រផ្ទាល់ខ្លួនរបស់អ្នក យកឯកសារផ្សេងៗទៅធ្វើក្នុងបំណងអាក្រក់បាន។
តាមស្ថិតិរបស់ McAfee, Ronaldo បាននាំមុខក្នុង top 11 កីឡាករដែលបង្កគ្រោះថ្នាក់បំផុតក្នុងអ៊ីនធឺ
ណេត : Cristiano Ronaldo- 6,2%, Zlatan Ibrahimovic- 5,0%, Steven Gerrard- 4,5%, Gianluigi
Buffon- 3,8%, Giorgio Chiellini-3,7%, Mario Balotelli- 3,4%, Andrea Pirlo- 3,3%, Antonio Di
Natale- 3,3%, Antonio Cassano- 3,1%, Andriy Shevchenko- 2,8%, Daniele De Rossi- 1,8%។
ចំណែក top 7 ក្រុមជំរើសជាតិដែលបង្កគ្រោះថ្នាក់បំផុតនោះគឺ: France- 7,1%, Portugal- 7,1%,
Germany- 5,4%, England- 5,3%, The Netherlands- 5,3%, Italy- 5,2%, Spain- 4,1%៕
ដោយ៖ សិលា
ប្រភព៖ 24h