តារា ៖ តារាសម្តែង ក៏ដូចជាតារាចម្រៀងស្រីដ៏ល្បី វ័យក្មេង នាង Fan Bingbing បានសារ
ភាពថា នាងកំពុងតែមានទំនាក់ទំនងស្នេហាជាមួយនឹងបុរសម្នាក់ ដែលគាត់តែងតែនៅពី
ក្រោយនាងជានិច្ច។
គួរបញ្ជាក់ផងដែរថា រឿងអាថ័កំបាំងមួយនេះត្រូវបានសាធារណៈជនដឹងឮ បន្ទាប់ពី Fan Bingbing
បានសារភាពនៅក្នុងឧកាសផ្សព្វផ្សាយខ្សែភាពយន្តថ្មីរបស់នាងដែលមានឈ្មោះថា "Double Xpos-
ure" នៅឯទីក្រុងប៉េកាំង ប្រទេសចិន កាលពីម្សិលមិញនេះ។
ដោយឡែក ទោះបីជាមានការបង្ហើបប្រាប់ថានាងមានទំនាក់ទំនងស្នេហាជាមួយនឹងបុរសម្នាក់ក៏ពិត
មែន តែនាងមិនបានបញ្ជាក់អត្ថសញ្ញាណបុរសអោយដឹងនៅឡើយទេ។ គួររំឮកផងដែរថា នៅក្នុងឧ
កាសនោះ Fan Bingbing ក៏បានបរិយាយប្រាប់ពីទំនាក់ទំនងស្នេហារបស់នាងជាមួយនឹងគូរស្នេហ័
ចាស់ផងដែរ ដោយនាងបានបញ្ជាក់ថា មូលហេតុដែលទំនាក់ទំនងស្នេហាអតីតរបស់គេបានបែក
បាក់ក៏ដោយសារតែមិត្តប្រុសចាស់របស់នាង មិនមានភាពស្មោះត្រង់ ពោលគឺគេផិតក្បត់។
គួរបញ្ជាក់ផងដែរថា រឿងដែលនាងកំពុងតែធ្វើការផ្សព្វផ្សាយនៅក្នុងទីក្រុងប៉េកាំង កាលពីម្សិលមិញ
នេះ ត្រូវបានដឹកនាំដោយលោក Li Yu ហើយវានឹងត្រូវចាក់ផ្សាយជាលើកដំបូងនៅក្នុងប្រទេសចិន
នាថ្ងៃទី 29 ខែកញ្ញា ខាងមុខនេះ៕
ដោយ ៖ ពិសី
ប្រភព ៖ chinadaily