CamNews

ភាពយន្ត 

Lu Xiaoling Dong តួស៊ុនអ៊ូខុងចាស់ ចង់ផលិតរឿង ស៊ុនអ៊ូខុងថ្មីលាយជាមួយ វប្បធម៌លោកខាងលិច

បន្ទាប់ពីរឿងស៊ុនអ៊ូខុងរបស់ Stephen Chow បានជោគជ័យរួចមក ឥលូវនេះគំរោងថតរឿង
ស៊ុនអូខុងថ្មីមួយទៀត ត្រូវបានងើបឡើងមកហើយ ។ គំរោងថតរឿងនេះ គឺត្រូវបានបង្ហើប
ឡើងដោយ Lu Xiaoling Dong ដែលជាអតីតតារាសំដែងតួ ស៊ុនអូខុងតែម្តង ។

Lu Xiaoling Dong wants to "Journey to the West" ...  Western type 2

ជាមួយនិងការបង្ហើបឡើងថ្មីនេះ មានចំណុចមួយ ដែលធ្វើអោយទស្សនិកជន ភ្ញាក់ផ្អើលនិង
ចាប់អារម្មណ៍ជាខ្លាំង ។ Lu Xiaoling Dong បាននិយាយថា បើតាមគំរោងនិងគំនិងច្នៃប្រឌិត
របស់គាត់ គឺចង់សរសេររឿង ស៊ុនអ៊ូខុងថ្មីមួយ តែមិនខូចច្បាប់ដើមឡើយ ហើយជាពិសេស
គឺចង់បញ្ចូលវប្បធម៌បរទេស របស់លោកខាងលិចខ្លះ តែនៅតែរក្សាវប្បធម៌ចិនដដែល ។

Lu Xiaoling Dong wants to "Journey to the West" ...  Western-style 3

គាត់ក៏ចង់អញ្ជើញ អ្នកដឹកនាំរឿងល្បីរបស់លោកខាងលិចដែរ ដែលមានដូចជា  Steven Spiel
berg និង James Cameron ជាដើម ដើម្បីមកជួយរចនាផ្នែករូបភាព និងបច្ចេកទេស 3D ធំៗ ។
នៅក្នុងវ័យ ៥៣ ឆ្នាំនេះលោក Lu Xiaoling Dong បាននិយាយថា គាត់នឹងខំប្រឹងប្រែងក្នុងគំរោង
មួយនេះ ហើយគាត់សង្ឃឹមថាទស្សនិកជន នឹងពេញចិត្ត ៕

Lu Xiaoling Dong wants to "Journey to the West" ...  Western style 5



ប្រែសម្រួល ៖ លីលី
ប្រភព ៖ k14 


Tags: chinese star china entertainment movie lu xiaoling dong sun wukong journey to the west