តារាចម្រៀង Justin Bieber បិះនឹងត្រូវស្លាប់ដោយសារតែប្រិយមិត្តច្រើនពេល បានចោមរោមសុំហត្ថ
លេខារបស់គេនៅពេលដែលគេបានទៅដល់ទៅក្រុង Toronto ទឹកដីកំណើតប្រទេសកាណាដា កាល
ពីពេលថ្មីៗនេះ។
Justin គ្រាន់តែទៅទៅនោះលេងស្រុកកំណើតប៉ុណ្ណោះ គេមិនមានគំរោងប្រគុំតន្រ្តីអ្វីនោះទេ ហើយ
មិនដឹងជាពត៌មានលេចធ្លាយពីពេលណាមកទើបបណ្ដាលអោយមានប្រិយមិត្តជាស្រីៗជាច្រើនសិប
នាក់បានប្រមូលគ្នាមកឈរចាំនៅទ្វារចេញពីព្រលានយន្តហោះដើម្បីចាំសុំហត្ថលេខា និងជួបជាមួយ
តារាក្នុងចិត្តរបស់គេ។
ជាមួយនឹងការសំរុករបស់ប្រិយមិត្តជាច្រើននោះ បានធ្វើអោយ Justin បិះ និងធ្វើអ្វីមើលកើតព្រោះទាំង
មុខទាំងក្រោយគឺសុទ្ធសឹងតែទៅមិនកើត តែជាសំណាងដែលមានការគ្រប់គ្រងស្ថានការណ៍បានល្អ
ដោយក្រុមសន្តិសុខ បាននាំគេចូលរថយន្តក្រុងផ្ទាល់ខ្លួនរបស់គេ បានដោយសុវត្តិភាព៕
ដោយ៖ ម៉ូកា
ប្រភពពី៖ K14