CamNews

តារា 

នីកូ នៅតែខ្លាំង ទោះ វាយសំពងដោយព័ត៌មាន អាស្រូវ

ភ្នំពេញ៖  តារាចម្រៀងចំណូលថ្មី របស់ផលិតកម្ម សាន់ដេ និងជាអ្នក ផលិតកម្មវិធីវ័យក្មេង របស់
អគ្គនាយកដ្ឋាន ទូរទស្សន៍បាយ័ន លោក នីកូ មួយរយៈ ចុងក្រោយនេះ ហាក់មាន រឿងរ៉ាវជាច្រើន
បានវាយសំពងមកលើ លោកព្រមៗគ្នា ស្របពេលយីអ៊ុន របស់លោក កំពុងតែឡើងស្រឺតៗ ប្រៀប
បីដូចជា ទឹកឡើងក្នុងខែវស្សា ។

នីកូ ត្រូវបានវាយប្រហារ ដោយរូបភាពមួយសន្លឹក កាលពីពេលថ្មីនេះ ក៏ចោទលោកថា បង្ហោះរូប
ជាមួយ គូស្នេហ៍ភេទដូចគ្នា ខណៈដែលម្នាក់នោះ ជាអ្នកគាំទ្រ រូបលោកផ្ទាល់ ។ មិនបានប៉ុន្មានផង
ស្រាប់តែត្រូវបាន អ្នកកាសែត វាយប្រហារថា ជាតារាលេងចរិត កាច់រាង ព្រមទាំងប្រើ សម្ដីមិនសម
រម្យ ដាក់អ្នកកាសែត ព្រមទាំងលែងឲ្យ អ្នកកាសែតចូលថត និងយកព័ត៌មានទៀត នៅបាយ័ន ។
មិនទាន់អស់សេចក្ដីទេ ថ្មីនេះ លោក នីកូ ត្រូវបានបន្ត វាយសំពងទៀតថា បានដាក់ សម្ពាធលើ
សារាយ សក្ខណា ដែលជាតារាសម្ដែងល្បី មិនឲ្យឡើង ក្នុងកម្មវិធី របស់លោក គង់ វិសាល ទៀត
ផង ។

នីកូ នៅពេលនេះ ប្រៀបដូចដើមឈើខ្ពស់ រមែងខ្យល់បក់ខ្លាំងជាងដើមឈើទាបៗ។ លោកនីកូ បើ
ត្រឹមតែជា តារាចម្រៀងធម្មតាៗ ប្រហែលជាមិនអាច មានរឿងរ៉ាវ ច្រើនបែបនេះទេ។ តែលោកជា
ផលិតករ មួយរូប មានសមត្ថភាពល្អ ព្រោះចាប់ពីមាន វត្តមាននៅបាយ័ន កម្មវិធីលោក បានស្រូប
យក អ្នកឧបត្ថមកម្ម វិធីធំៗជាច្រើន ដោយសារកម្មវិធី មានការសម្ដែងប្លែកៗ គួរឲ្យចាប់អារម្មណ៍។

ប្រភពជិតដិតបំផុត ជាមួយ នីកូ បានប្រាប់ LookingTODAY ថា នីកូ គ្មានសមត្ថភាព ដេញអ្នកកា
សែតទេ តែនៅក្នុងបាយ័ន មានព្រំដែនកំណត់ រវាងកន្លែងដែល អ្នកកាសែតអាច ចូលថតបាន និង
កន្លែងដែល មិនអាចចូលបាន ព្រោះដូចជាបន្ទប់ផ្លាស់ សម្លៀកបំពាក់ មិនអាចចូល ប្រសេចប្រសាច
បានទេ ព្រោះដើម្បី រក្សាវិន័យ ឲ្យបានល្អ។ តែនីកូ មិនមែនចរិតអឿ អាងខ្លួនជាអ្នកផលិតកម្មវិធី ប្រើ
សិទ្ធិអំណាចមិនដឹងទិសតំបន់ទេ ។ ម្យ៉ាង នីកូ នៅតែជាតារាចម្រៀងនៅឡើយ ត្រូវមានទំនាក់ទំនង
ជាមួយអ្នកសារព័ត៌មាន ដើម្បីផ្សារភ្ជាប់ ជាមួយមហាជន ។

ប្រភពដដែល បាននិយាយទៀតថា ពេលហៅតារាឡើងកម្មវិធី ពេលខ្លះ អាចជាន់គ្នាហើយ ព្រោះ
តារាស្រុកខ្មែរ មានតែប៉ុណ្ណឹង មិនមែនរាប់ពាន់នាក់ឯណា ? ពេលខ្លះអាចជាការ កាច់កុងគ្នាច្រើន
ជាង ។ តែទោះជាយ៉ាងណា នីកូ នៅតែល្បីល្បាញ ក្នុងពិភពចម្រៀងដដែល ទោះជាលោក បាន
ផ្លាស់ប្ដូរទ្រនំ ហើយលោកត្រូវបានរុំព័ទ្ធ ទៅដោយរឿងរ៉ាវ អាស្រូវជុំទិសក៏ដោយ៕

ព័ត៌មានកំសាន្ត ស្តីពីតារាៗ ដ៏សម្បូរបែប ជាច្រើនទៀត សូមចុចត្រង់នេះ !!!

Looking Today

ដោយ៖ LookingTODAY
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: niko entertainment khmer star sunday production singer