CamNews

កំសាន្ត 

Robbie Williams សម្តែងជាមួយអ្នករាំ អាក្រាតកាយ ផ្អើលឆាកតន្រ្តី

តារាបរទេស ៖ តាមការអោយដឹងពីគេហទំព័រសារព័ត៌មានកំសាន្តបរទេស បានបញ្ជាក់អោយ
ដឹងថា​ តារាចម្រៀងប្រុសល្បីឈ្មោះជនជាតិអង់គ្លេសលោក Robbie Williams ត្រូវបានរកអោយ
ឃើញថា បានសម្តែងជាមួយនឺងអ្នករាំអាក្រាតកាយ ក្នុងកម្មវិធី The X Factor ក្នុងប្រទេសអ៊ីតា
លី។

គួរបញ្ជាក់ផងដែរថា  នៅក្នុងការសម្តែងនោះ  លោក Robbie Williams មិនត្រឹមតែច្រៀង ដើម្បី
បង្ហាញនូវសមត្ថភាពប៉ុណ្ណោះទេ   តែគាត់ត្រូវបានរកអោយឃើញថា មានភាពស្និទ្ធស្នាលមែន
ទែនជាមួយនឹងនារីរាំអាក្រាតកាយរូបនោះ។

លើសពីនេះទៅទៀត បើយោងតាមប្រភពសារព័ត៌មានដដែល  ក៏បានបញ្ជាក់បន្ថែមអោយដឹង
ផងដែរថា ៖ ក៏មានមតិរិះគន់មួយចំនួនផងដែរ ទាក់ទិនទៅនឹងការសម្តែងលើកនេះ ដោយបាន
បញ្ជាក់ថា​   ការសម្តែងជាមួយអ្នករាំនារីអាក្រាតរូបនេះ   មិនសូវជាសំខាន់ណាស់ណានោះទេ
ស្របពេលដែល លោក Robbie Williams គឺជាឪពុក និងស្វាមីមួយរូបផងដែរ៕


Tags: international news strange entertainment star