CamNews

ប្លែកៗ 

ហាមប្រជាជនមិនអោយស្លាប់ព្រោះអស់ដីកប់

ដោយសារអស់ដីទំនេរនៅក្នុងទីលានបញ្ចុះសព មេដឹកនាំរបស់ភូមិមួយនៅអ៊ីតាលីបាន
ចេញបញ្ជាហាមមិនអោយប្រជាជន "ធ្វើដំណើរទៅបរលោក"។

លោក Giulio Cesare Fava ប្រធានភូមិ Falciano del Massico គឺជាអ្នកដែលបានលើកឡើង
នូវការសម្រេចចិត្តដ៏ចម្លែកមួយនេះ។ នៅក្នុងបញ្ជានោះបានចារថា ៖ "ហាមប្រជាជនមិន
អោយឈានចូលទៅបរលោក"។

ទីលានចញ្ចុះសពអស់ដីទំនេរ

ភូមិ Falciano del Massico នៅភាគខាងត្បូង Naples មានចម្ងាយប្រមាណជា ៥០គ.ម
មានប្រជាជនចំនួន ៤.០០០នាក់។ Falciano del Massico និងភូមិ Carinola នៅក្បែរនោះ
ធ្លាប់មានការប្រទាញប្រទង់គ្នាក្នុងការកាន់កាប់វាលបញ្ចុះសពខាងលើនេះ ប៉ុន្ដែជាចុង
ក្រោយ ភូមិ Falciano del Massico ទទួលបានសិទ្ធិកាន់កាប់ចាប់ពីឆ្នាំ ១៩៦៤ ។

ប្រធានភូមិ Falciano del Massico លោក Giulio បកស្រាយថា ៖ "បញ្ហាបានកើតឡើង
នៅពេលមានការបែងចែកដីធ្លី ព្រោះកាលណោះ អ្នកកាន់អំណាចមិនបានគិតដល់ការ
ពិតមួយដែលថា ភូមិ Falciano del Massico មិនមានវាលបញ្ចុះសពផ្ទាល់ខ្លួន។អ្នកស្លាប់
នៅក្នុងភូមិទាំងពីរត្រូវបានគេយកមកបញ្ចុះនៅកន្លែងបញ្ចុះសពចាស់នេះរហូតដល់លែង
មានដីទំនេរ"។

នៅចំពោះមុខស្ថានភាពនោះ ក្រុមប្រឹក្សាក្រុងមានបំណងនឹងពង្រីកទីលានបញ្ចុះសពនេះ
ប៉ុន្ដែប្រជាជននៅក្នុងភូមិទាំងពីរ មិនបានចុះសម្រុងនឹងគ្នា ដូច្នេះភូមិ Falciano ក៏សម្រេចចិត្ត
បង្កើតទីលានបញ្ចុះសពថ្មីមួយទៀត។

លោក Giulio Cesare Fava ថ្លែងថា ៖ "នៅទីលានបញ្ចុះសពនោះអស់ដីទំនេរ ប៉ុន្ដែប្រជាជន
ចេះតែបដិសេធនឹងការពង្រីងវាលបញ្ចុះសព ដូច្នេះហើយបានជាខ្ញុំត្រូវចេញបញ្ជាមួយ ដោយ
ក្នុងនោះបាននិយាយថា ៖ អ្នករាល់គ្នា! នៅក្នុងអំឡុងពេលបង្កើតវាលបញ្ចុះសពថ្មី ខ្ញុំសូមស្នើរ
អោយអ្នកទាំងអស់មិនត្រូវស្លាប់នោះទេ ដូច្នេះនឹងអាចចៀសវាងបញ្ហាបាន"។

ប្រជាជននៅក្នុងភូមិទាំងពីរនោះ មានការពិបាកទ្រាំនៅពេលពួកគេមិនមានវាលបញ្ចុះសព
នៅជិតភូមិ និងបន្ទាប់ពីបញ្ជានេះត្រូវបានដាក់ចេញ ប៉ុន្ដែទោះជាយ៉ាងណាក៏ដោយ ចាប់តាំង
ពីបញ្ជានេះត្រូវបានប្រកាស ក៏មានមនុស្សពីរនាក់បាន "បំពាន"លើបទបញ្ជារបស់លោក
Giulio Cesare Fava ៕

ដោយ ៖​ សូរីយ៉ា
ប្រភព ៖ RT/NS

Tags: strange