CamNews

តារា 

យក់ ឋិតរដ្ឋា ត្រៀមរាំ ឲ្យផ្អើលឆាក Best of the Best ខណៈកាលពីឆ្នាំ មុននាងភ្លាត់ស្នៀត

ភ្នំពេញ៖ កំពូលតារាចម្រៀងស្រីល្បី របស់ផលិតកម្មរស្មីហង្សមាស អ្នកនាង យក់ ឋិតរដ្ឋា
ដែលកំពុងតែមានយីអ៊ុនឡើងកូដយឺតៗ មិនលោតខ្ពស់ហួសហេតុ ប៉ុន្តែអាចទប់ទល់បាននឹង
តារាចម្រៀងក្មេងៗថ្មីរបស់ហង្សមាស ហើយប្រជាប្រិយភាព របស់តារាស្រីសំបូរ សាច់រូបនេះ
មិនរលាយសាបសូន្យទេ គឺនៅតែស្ថិតក្នុងអារម្មណ៍ ប្រិយមិត្តអ្នកស្ដាប់ជានិច្ច ។ ប្រិយមិត្តរបស់
នាងទន្ទឹង រង់ចាំជាយូរមកហើយ នូវការទស្សនា បទញាក់របស់នាង ក្នុងផលិតកម្មថ្មី ពោល
នៅពេលនេះ ការទន្ទឹងរង់ចាំនោះនឹងមកដល់នៅថ្ងៃ ប្រគំតន្រ្តី Best of the best 2013 គឺមហា-
ជនពិតជាបាន ឃើញជាមួយក្បាច់រាំ ពិសេសរបស់នាង ។

បើគេចាំមិនភ្លេចទេ តារាចម្រៀងសំឡេងពីរោះ យក់ ឋិតរដ្ឋា បានបង្ហាញខ្លួនម្ដងរួចមកហើយ
នៅថ្ងៃប្រគំតន្រ្តី Best of the best ឆ្នាំ 2012 ខណៈដែលនាងពុំទាន់ ចេញលក់អាល់ប៊ុម របស់
ខ្លួនលើទីផ្សារ នៅឡើយ។ ពេលនោះនាងប្រៀប បានទេពអប្សរកណ្ដាល ឆាកប្រគំតន្រ្តី ដែល
ហោះចុះសន្សឹមៗ ពីលើមេឃមកឋាន មនុស្សលោក តែគួរឲ្យស្ដាយនាងបែរ ជាដួលផ្កាប់មុខ
ទៅវិញ បន្ទាប់ពីចុះពីលើទោង ដោយសារទាក់ស្បែកជើង ជាមួយរ៉ូបវែងរបស់នាង ។ កាល
នោះតារាស្រីដែល តែងខ្លួនបានស្រស់ស្អាត ជាងគេ គឺ យក់ ឋិតរដ្ឋា នេះឯង តែគួរឲ្យស្ដាយ
ជាងនេះ គឺនាងគ្មានបទញាក់ កន្ត្រាក់អារម្មណ៍ ដូចតារាដទៃទើប មិនសូវលេចធ្លោរខ្លាំង ។ 

ប្រភពពីអ្នកគាំទ្រម្នាក់ បានប្រាប់ LookingTODAY ថា យក់ ឋិតរដ្ឋា ប្រុងប្រៀបខ្លួន រួចរាល់ហើយ
រង់ចាំតែថ្ងៃ ឡើង សង្វៀនតែប៉ុណ្ណោះ ទោះមិនបានល្អដូច ឱក សុគន្ធកញ្ញ ពេជ្រ សោភា ទេព
បូព្រឹក្ស ក៏រដ្ឋា ត្រូវតែខំប្រឹងដែរ ។នាងប្រឹងប្រែងសម្បើមណាស់ ដើម្បីទាមទារភាពលេចធ្លោរជា
តារាដទៃ ។ 
មហាជនមួយចំនួន បានកត់សម្គាល់ ឃើញថា បទញាក់របស់ យក់ ឋិតរដ្ឋា គឺល្បី
ហើយ មិនងាយសាបសូន្យ ទៅវិញទេ ដូចជា បទ "ទប់ចិត្តមិនបាន,បាត់សង្សារ, បាក់អំនួត" និង
បទល្បីៗផ្សេងទៀត ដែលត្រូវបានសិល្បការិនីថ្មី យកទៅបកស្រាយលើ ឆាកតន្ត្រីព្រោងព្រាត
បានបញ្ជាក់ពីសក្ដានុពល បទញាក់របស់នាង គឺនៅតែខ្លាំងដដែល។ តែមិនទាន់ដឹងថា អាច
ទទួលការគាំទ្រ បានកម្រិតណា នៅឡើយទេ សម្រាប់បទញាក់ថ្មី ក្នុងផលិតកម្មថ្មី មានតែរង់ចាំ
មើល ថ្ងៃពិសេសនោះទាំងគ្នា ប៉ុណ្ណោះ..!៕

Looking Today

Looking Today

Looking Today

Looking Today

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: yuok thetrotha entertainment singer khmer star