CamNews

ភាពយន្ត 

Wonder Woman ដែលទស្សនិកជន ធ្លាប់ឃើញពីមុននោះ បានកែប្រែរូបរាង យ៉ាងប្លែកសំរាប់រឿង Batman vs Superman

ដូចដែលយើង បានដឹងហើយថា Batman vs Superman នឹងមានតួស្រីល្បីម្នាក់ ចូលមកក្នុងរឿង នេះដែរ ដែលត្រូវបានយើង ដឹងថាជាកំពូលចារនារី Wonder Woman ។

Wonder Woman ចាស់

ថ្មីៗនេះ នៅក្នុងកម្មវិធី Comic-Con អ្នកដឹកនាំរឿង Zack Snyder បានធ្វើអោយ ទស្សនិកជននៅ ក្នុងកម្មវិធីនោះ ភ្ញាក់ផ្អើល យ៉ាងខ្លាំងបន្ទាប់ពីគាត់ បង្ហាញរូបរាងរបស់ Wonder Woman ។ យើង បានស្គាល់ថា Wonder Woman មានសំលៀកបំពាក់ សិចស៊ីនិងឆើតឆាយណាស់ តែនៅក្នុងការ ប្រែថ្មីនេះ នាងបានក្លាយទៅជា មនុស្សថ្មីមួយទៀត សឹងតែមិនស្គាល់ ។

Wonder Woman ថ្មីសំដែងដោយ Gal Godot

ជាមួយនិងសំលៀកបំពាក់ បែបបុរាណ ពណ៌ត្នោតចាស់ បែបនេះ Wonder Woman ត្រូវបានក្រុម ទស្សនិកជន និយាយថា មានរូបរាងដូចទៅនិង តួនារីចំបាំងម្នាក់ឈ្មោះ Xena អញ្ចឹងហើយវា បានធ្វើអោយ ទស្សនិកជន មិនសប្បាយចិត្តឡើយ ។ តើទស្សនិកជន គិតយ៉ាងណាដែរ ?

 

ប្រែសម្រួល ៖ លីលី
ប្រភព ៖ perezhilton 


Tags: movie wonder woman batman superman