CamNews

តារា 

Liam បែកគ្នាជាមួយ Miley Cyrus មិនទាន់បានប៉ុន្មានផង ក៏បង្ហាញមិត្តស្រីថ្មីជាសាធារណៈភ្លាម

ថ្មីៗនេះ យើងបានដឹងរួចមកហើយថា Liam Hemsworth ដែលត្រូវជាគូដណ្តឹងជាមួយនិងតារា
ចំរៀងស្រី Miley Cyrus នោះ បានដើរដល់ផ្លូវបែកបាក់ ចែកផ្លូវគ្នាដើរបាត់ទៅហើយ ។ ដោយ
សារតែមូលហេតុមួយចំនួន ដែលយើងមិនបានដឹង ពីពួកគេទាំង ២ ។

Just broke up Miley, Liam again publicly dating leggy Mexico 2

តែបើសិនយើងមើលតាមរឿងជាក់ស្តែង យើងនឹងអាចដឹងអំពី ហេតុផលដែល Liam បែកបាក់
ជាមួយ Miley Cyrus ។ ថ្មីៗនេះបន្ទាប់ពីបែកគ្នាជាមួយ Miley Cyrus ហើយនោះ Liam ត្រូវបាន
គេប្រទះឃើញ នៅជាមួយនារីស្រស់ស្អាតសិចស៊ីម្នាក់ ដែលត្រូវបានគេស្គាល់ថា ជាតារាម៉ូដែល
មានឈ្មោះថា Eiza Gonzalez ។ ទាំង ២ នាក់នេះត្រូវបានគេប្រទះឃើញនៅជាមួយគ្នា នៅឯ
Las Vegas និង Los Angeles ។

Just broke up Miley, Liam again publicly dating leggy Mexico 1

Just broke up Miley, Liam again publicly dating leggy Mexico 7

ជាមួយគ្នានោះដែរ ទស្សនិកជនបាននិយាយថា Liam ក៏មានហេតុផលមួយទៀតផងដែរ គឺដោយ
សារតែការផ្លាស់ប្តូរអត្តចរិត និងស្ទីលថ្មីរបស់នាង ។ ជាក់ស្តែងដូចនៅក្នុងកម្មវិធី VMAs 2013 ធ្វើ
អោយសាធារណជន រិះគន់ Miley Cyrus យ៉ាងខ្លាំង ដូចនេះហើយទើបធ្វើអោយ Liam អស់ចិត្តពី
Miley Cyrus ។ យ៉ាងណាមិញយើងមិនដឹងអំពីហេតុផល ដែលពួកគេបែកបាក់គ្នា អោយពិតប្រាកដ
យ៉ាងណាទេ ៕

Liam kissed new boyfriend, sister Miley was criticized 4



ដោយ ៖ លីលី
ប្រភព ៖ k14 


Tags: star entertainment hollywood singer actor liam miley cyrus eiza gonzalez