រថយន្តបោសសម្អាតថ្នល់មួយដ៏ចម្លែក ត្រូវបានគេឃើញធ្វើការនៅក្នុងទីក្រុង DangYang
ខែត្រHubei ប្រទេសចិន។ ម៉ាស៊ីនបោសថ្នល់ដែលភ្ជាប់ជាមួយនឹងរថយន្ត នេះផ្គុំពីអំបោស
ធម្មតា១៦ដើមដែលដាក់ជាប់ជាមួយនឹង បន្ទះចាប់ជាមួយនឹងម៉ូទ័រហើយនៅពេលដែលគេ
បញ្ឆះម៉ាស៊ីនវានឹងវិលហើយគេអាចប្រើវាជាមួយរថយន្ត ដើម្បីបោសសម្អាតថ្នល់បានយ៉ាង
ងាយ។
បើតាមអ្នកបោសសម្អាតថ្នល់ ដែលជាអ្នកចេញគំនិតឆ្នៃឧបករណ៍នេះឡើង បានប្រាប់ថា
ក្នុងមួយថ្ងៃអាចប្រើវាបោសថ្នល់បានជាង ២០ គីឡូម៉ែត្រ ដែលស្មើនឹងកម្លាំងកម្មករ២០នាក់។
អីក៏ទំនើបម្លេះទេ!!!
ដោយ៖ វឌ្ឍនា
ប្រភពពី៖ chinabuzz