ព័ត៌មានអន្តរជាតិ ៖ ក្រុមប្រតិបត្តិការរុករក យន្តហោះ ម៉ាឡេស៊ី MH370 ដែលបានបាត់ខ្លួន ដោយ អាថ៍កំបាំង ពួកគេនៅសល់រយៈពេលតែ មួយសប្តាហ៍ទៀតនោះទេ ក្នុងការរុករក ប្រអប់ខ្មៅរបស់យន្តហោះ មុនពេលវាអស់សុពលភាព ក្នុងពេលឆាប់ៗ នាពេលអនាគត ដ៏ខ្លីខាងមុខ នេះ នេះបើយោងតាមការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស ដឹម៉េត្រូ ។
គួររំឭកថា ក្នុងរយៈពេល មួយសប្តាហ៍ចុងក្រោយនេះ បើសិនណា ពិតជាមានករណី រកមិន ឃើញប្រអប់ខ្មៅ មែននោះ មុនពេលដែល ប្រអប់ខ្មៅ អស់ថាមពល វាគឺជាបញ្ហាប្រឈមមួយ ក្នុង ការរុករក ពោល ប្រតិបត្តិការរុករក នឹងកាន់តែលំបាកថែមមួយកម្រិតទៀត ។
មកទល់នឹងបច្ចុប្បន្នភាព ថ្ងៃច័ន្ទនេះ នាវាចម្បាំង របស់ប្រទេស អូស្រា្តលី ត្រូវបានរកអោយឃើញថា បានដឹក ឧបករណ៍រុករក ប្រអប់ខ្មៅមួយគ្រឿង ដោយនៅក្នុងនោះ ឧបករណ៍មួយគ្រឿងនេះ នឹងត្រូវចេញប្រតិបត្តិការ មុជទឹករុករក អំឡុងថ្ងៃច័ន្ទនេះ ដើម្បីកំណត់អត្តសញ្ញាណថា តើ ប្រអប់ខ្មៅនៅទីណាអោយពិតប្រាកដ មុនពេលវាអស់សុពលភាព ក៏ដូចជាអស់ថាមពល ។
គួរបញ្ជាក់ថា ប្រតិបត្តិការរុករក យ៉ាងសស្រាក់សស្រាំ ពីសំណាក់ បណ្តាប្រទេស មកពីជុំវិញ ពិភពលោក នៅតែបន្តធ្វើ យ៉ាងមមាញឹក ខណៈក្រុមគ្រួសារ ជនជាតិចិន ត្រូវជាសាច់ញាតិ ក្រុម អ្នកដំណើរនៅលើយន្តហោះបាត់ខ្លួន ពួកគេបានផ្ទុះ ការតវ៉ា ប្រឆាំងទៅនឹង រដ្ឋាភិបាលប្រទេស ម៉ាឡេស៊ី ដោយតម្រូវអោយមានការផ្តល់ជាព័ត៌មាន ពិតប្រាកដ ត្រឹមត្រូវ និង អាចទុកចិត្តបាន។
គួររំឭកថា យន្តហោះ ម៉ាឡេស៊ី MH370 បានបាត់ខ្លួន យ៉ាងអាថ៍កំបាំង ចាប់តាំងពីថ្ងៃទី ៨ មីនា មកម្ល៉េះ ពោលរយៈពេលជិតមួយខែ មកហើយ នៅតែពុំមានតម្រុយដដែល ខណៈ មហាជន ក៏ ដូចជា ទំព័រសារព័ត៌មាន មកពីជុំវិញពិភពលោក ក៏កំពុងតែចាប់អារម្មណ៍ និងតាមដានជាខ្លាំង ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ដឹម៉េត្រូ