CamNews

កំសាន្ត 

Brad Pitt ត្រូវបានបុរសម្នាក់ វាយប្រហារក្នុងកម្មវិធី សម្ភោធរឿង Maleficent

កាលពីម្សិលមិញនេះនៅឯ Hollywood រដ្ឋ Carlifornia មានកម្មវិធី សម្ភោធខ្សែភាពយន្ត Maleficent នៅទីនោះ ដែលមានតារាសំដែងល្បីៗ ចូលរួមជាច្រើន ដោយក្នុងនោះក៏មានគ្រួសារ តួឯកនាង Angelina Jolie និង Brad Pit ផងដែរ ។



ក្នុងពេលដែល Brad Pit កំពុងតែ ជួបជាមួយអ្នកគាំទ្រ ស្រាប់តែមាន បុរសម្នាក់ ហក់រំលងបារ៉ាស់ ការពារហើយ មកដាល់ Brad Pit តែសំណាងល្អ Brad Pit គ្មានរបួសឡើយ ហើយបុរសនោះក៏ ត្រូវចាប់ខ្លួន បុរសវិកលចរិត ម្នាក់នេះ ត្រូវបានគេ ស្គាល់ថាឈ្មោះ Vitalii Sediuk វ័យ ២៥ ឆ្នាំ ។ បុរសម្នាក់នេះ ត្រូវបានគេ ស្គាល់ថា ជាកំពូលបុរស ដែលចូលចិត្ត បង្ករឿងជាមួយ តារាក្នុងពិធី ធំៗណាស់ ។ ជាក់ស្តែងដូចជាក្នុងឆ្នាំ ២០១២ បានព្យាយាមថើប Will Smith តែត្រូវទះមួយកំភ្លៀង ក្រោយមក នៅឆ្នាំ ២០១៣ Vitalii បានបង្ករឿងមួយទៀត ដោយរត់យ៉ាងលឿន តំរង់ទៅលើឆាក Grammy Awards ក្នុងពេលដែល Adele ឈ្នះពានរង្វាន់ ។ Vitalii ក៏ធ្លាប់បានរត់ទៅអោបជើង Leonardo DiCaprio និង Bradley Cooper ផងដែរក្នុង កម្មវិធីផ្សេងគ្នា ២ ។ ហើយមិនត្រឹមតែ ប៉ុណ្ណោះថ្មីៗនេះនៅ Cannes Festival បុរសម្នាក់នេះ បានរត់ទៅលក់ក្បាល ចូលក្នុងរ៉ូបរបស់ American Ferra ទៀតផងក្នុងថ្ងៃបញ្ចាំងរឿង How To Train Your Dragon 2 ។



ទោះជាយ៉ាងណាក្តី បន្ទាប់ពីត្រូវបាន គេវាយប្រហារពិតមែន តែ Brad Pitt នៅតែរក្សាជំហរ និង ស្នាមញញឹមជាមួយនិង ភរិយានៅក្នុង កម្មវិធីរហូត ដល់ចប់ផងដែរ ៕ 


ប្រែសម្រួល ៖ លីលី
ប្រភព ៖ cnn 


Tags: star actor actress angelina jolie brad pitt maleficent